马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនប្រឆាំងការរើសអើងតាមគ្រប់ទម្រង់

2020-04-08 16:58:19 cri

មានប្រព័ន្ធផ្សព្វផ្សាយធ្វើអត្ថាអធិប្បាយថា​ ការស្អប់ជនបរទេសបាន​កើនឡើង​នៅ​ប្រទេស​ចិនដោយសារមានដំណឹងផ្សាយថាមានជនបរទេស​ខ្លះត្រូវរើសអើងនៅប្រទេស​ចិន​បន្ទាប់ពីប្រទេស​ចិនបានដាក់កំហិតលើវិធានការគ្រប់គ្រងជនបរទេស​ចូលដែនក្នុង​គោលបំណង​បង្ការករណីជំងឺកូវីដ១៩នាំចូលពីបរទេស​។កាល​ពីថ្ងៃ​ទី​៧ខែមេសា ​លោក ​ZhaoLijianអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនបានឆ្លើយតប​ថា ​ប្រទេស​ចិន​តែងយក​ចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអាយុជីវិតនិងសុខភាព​របស់​ជនបរទេស​ដែល​រស់​នៅប្រទេស​ចិនព្រមទាំង​ការពារ​សិទ្ធិនិងផលប្រយោជន៍​របស់​ពួកគេតាម​ច្បាប់ ​ប្រទេស​ចិន​ប្រឆាំង​ការ​រើសអើង​តាមគ្រប់ទម្រង់។ប៉ុន្តែ ជន​បរទេស​នៅ​ប្រទេស​ចិន​ទាំង​អស់សុទ្ធតែត្រូវគោរពតាម​ច្បាប់បង្ការនិងគ្រប់គ្រងជំងឺឆ្លងនៃ​សាធារណរដ្ឋ​ប្រជាមានិតចិនយ៉ាង​តឹងរ៉ឹង​និង​ការកំណត់ពាក់ព័ន្ធនឹងការបង្ការនិងគ្រប់គ្រងជំងឺក្នុងតំបន់​នានា។

អ្នកបកប្រែ:马小青
ប្លុកពិសេស