马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ចិនទៅដល់ប្រទេសហ្វីលីពីន

2020-04-08 17:02:41 cri

កាលពី​ថ្ងៃទី៧​ខែមេសា ​លោក ​ZhaoLijian​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិនបាន​ថ្លែង​នៅក្រុង​ប៉េកាំងថា ​ក្រុមអ្នកជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​ចំនួន​១២នាក់​ដែល​ចាត់បញ្ជូន​ដោយ​រដ្ឋាភិបាល​ចិន​​បានទៅដល់​ក្រុង​ម៉ានីល ​រដ្ឋធានី​ប្រទេស​ហ្វីលីពីន​ហើយ​កាលពី​ថ្ងៃទី៥ខែមេសា​ ។ ពួកគេនឹង​​ធ្វើ​ការនៅ​​ក្រុងម៉ានីល​ដែលមាន​ករណី​ឆ្លង​​ធ្ងន់ធ្ងរ​ និងផ្លាស់ប្តូរ​បទពិសោធន៍​ខាងការបង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង​ជាមួយ​ភាគីហ្វីលីពីន ។

លោក ​ZhaoLijian​ បាន​គូសបញ្ជាក់ថា ​ភាគីចិននឹង​ប្រកាន់ខ្ជាប់​​ទស្សនៈ​​សហគមន៍​រួមវាសនា​របស់​មនុស្សជាតិ​ជាប់រហូត​ ។ ​ស្របនឹងពេល​ធ្វើការងារ​បង្ការនិង​គ្រប់គ្រង​ជំងឺឆ្លងក្នុង​ប្រទេសចិន​ឱ្យបានល្អ​ ក៏ដូចជា​សកម្ម​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​និង​អន្តរជាតិ​សម្រាប់​ទប់ទល់នឹង​ជំងឺឆ្លង​ជាមួយ​បណ្តាប្រទេស​នានា​បូករួម​ទាំង​ហ្វីលីពីន​ផង​ រហូតដល់​យកឈ្នះ​លើ​ជំងឺឆ្លង​ក្នុងក្របខ័ណ្ឌ​ទូទាំង​ពិភពលោក ។

អ្នកបកប្រែ:马小青
ប្លុកពិសេស