魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំណត់ត្រាអំពីមេដឹកនាំកំពូលចិនណែនាំនិងចាត់ចែងដោយផ្ទាល់នូវការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

2020-04-08 16:45:14 cri

    ការរីករាលដាល​នៃជំងឺ​កូវីដ១៩​គឺជា​ព្រឹត្តិការណ៍​សុខាភិបាល​សាធារណៈ​សំខាន់​មួយលើក ។ ប្រទេសចិន​បានបង់​តម្លៃ​និង​ពលី​យ៉ាងច្រើន​សន្ធឹក ។ នៅក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នៃប្រជាជន​ចិនទាំងមូល សភាពការណ៍​បង្ការ​និង​គ្រប់គ្រង​ជំងឺនេះ​កាន់តែ​ល្អប្រសើរ​ឡើង​ជាបន្តបន្ទាប់ ។

    ខាងក្រោមនេះ គឺជាមួយភាគតូច​នៃកំណត់ត្រា​អំពី​មេដឹកនាំ​កំពូលចិន​ណែនាំ​និងចាត់ចែង​ដោយផ្ទាល់ ដើម្បី​ដឹកនាំ​ប្រជាជនចិន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ ។

ថ្ងៃទី ៧ ខែមករា

    ពេល​ធ្វើជា​អធិបតី​នៃសន្និសីទ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន លោកស៊ីជីនភីង​បានលើក​សំណូមពរ​ចំពោះ​ការធ្វើ​ការងារ​បង្ការ​និងគ្រប់គ្រង​ជំងឺកូវីដ១៩ ឱ្យបានល្អ ។

ថ្ងៃទី ២០ ខែមករា

លោកស៊ីជីនភីង​សង្កត់ធ្ងន់ថា ត្រូវចាត់ទុក​សុវត្ថិភាព​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន​ជាអាទិភាព ត្រូវប្រកាស​ព័ត៌មាន​អំពី​ជំងឺកូវីដ១៩​ឱ្យទាន់ពេល និងធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មានភាព​ស៊ីជម្រៅ ។

ថ្ងៃទី ៥ ខែកុម្ភៈ

លោកស៊ីជីនភីង​ជួបពិភាក្សា​ជាមួយ​សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា ដោយបាន​លើកឡើងថា ពេលជួប​ការលំបាក​ទើបដឹងពី​មនោសញ្ចេតនាពិត ។

ថ្ងៃទី ៧ ខែកុម្ភៈ

    លោកស៊ីជីនភីង​ពិភាក្សាការងារ​តាមទូរស័ព្ទ​ជាមួយលោកត្រាំ ប្រធានាធិបតី​អាមេរិក​តាមការណាត់ ។ លោកស៊ីជីនភីង​សង្កត់ធ្ងន់ថា ភាគីចិន​គាំពារ​សុវត្ថិភាព​អាយុជីវិត​និង​សុខភាព​នៃប្រជាជន​ពិភពលោក ។ ចិនប្រកាន់​អាកប្បកិរិយា​បើកទូលាយ តម្លាភាព​និង​ទទួលខុសត្រូវ ដោយបាន​រាយការណ៍​ចំពោះ​អង្គការ​សុខភាព​ពិភពលោក ក៏ដូចជា​ប្រទេស​និងតំបន់​ពាក់ព័ន្ធ រួមទាំង​អាមេរិក​ផង ព្រមទាំងបាន​អញ្ជើញ​អ្នកជំនាញ​នៃអង្គការ​សុខភាព​ពិភពលោក​ជាដើម​ទៅពិនិត្យ​អង្កេត​នៅក្រុងវូហាន ។

ថ្ងៃទី ២ ខែមីនា

លោកស៊ីជីនភីង​ចិះត្រួតពិនិត្យ​ការងារ​សិក្សា​ស្រាវជ្រាវ​ខាងវិទ្យាសាស្ត្រ​អំពីការបង្ការ​និងគ្រប់គ្រង​ជំងឺកូវីដ១៩​នៅក្រុង​ប៉េកាំង ។

ថ្ងៃទី ១០ ខែមីនា

លោកស៊ីជីនភីង​អញ្ជើញ​ទៅត្រួតពិនិត្យ​ការងារ​បង្ការ​និងគ្រប់គ្រង​ជំងឺកូវីដ១៩​នៅក្រុង​វូហាន​ខេត្តហ៊ូប៉ី​ជាពិសេស ។

ថ្ងៃទី ២៦ ខែមីនា

ពេលអញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​ពិសេស​នៃមេដឹកនាំ​ប្រទេស​G20​អំពីការ​ទប់ទល់នឹង​ជំងឺកូវីដ១៩ លោកស៊ីជីនភីង​សង្កត់ធ្ងន់ថា ភាគីចិន​រីករាយ​ផ្តល់ជំនួយ​តាមលទ្ធភាព​ចំពោះ​ប្រទេស​ដទៃទៀត ដើម្បី​រួមចំណែក​ក្នុងការលំនឹង​សេដ្ឋកិច្ច​ពិភពលោក ។

ថ្ងៃទី ២៧ ខែមីនា

    លោកស៊ីជីនភីង​ពិភាក្សាការងារ​តាមទូរស័ព្ទ​ជាមួយលោកត្រាំ ប្រធានាធិបតី​អាមេរិក​តាមការណាត់ ។ លោកស៊ីជីនភីង​សង្កត់ធ្ងន់ថា តាំងពី​ផ្ទុះ​ជំងឺកូវីដ១៩មក ភាគីចិន​ប្រកាន់ខ្ជាប់​អាកប្បកិរិយា​បើកទូលាយ​តម្លាភាព​និង​ទទួលខុសត្រូវ​ជានិច្ច រាយការណ៍ពី​ព័ត៌មាន​នៃករណី​ជំងឺឆ្លង​ជូន​អង្គការ​សុខភាព​ពិភពលោក​និង​ប្រទេស​មានពាក់ព័ន្ធ រួមទាំង​អាមេរិកផង​ដោយទាន់ពេលវេលា ចែករំលែក​ដោយឥត​លាក់លៀម​ជាមួយ​បណ្តាភាគីនានា​អំពី​បទពិសោធន៍​បង្ការ គ្រប់គ្រង​និងព្យាបាល​ជំងឺកូវីដ១៩ ព្រមទាំង​ផ្តល់ការគាំទ្រ​និង​ជំនួយ​តាមលទ្ធភាព​ចំពោះ​ប្រទេស​ដែលមាន​តម្រូវការ ។ ចិននឹង​បន្ត​រួមសហការ​ជាមួយ​សហគមន៍អន្តរជាតិ​ដើម្បី​យកជ័យជំនះ​លើជំងឺកូវីដ១៩ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស