魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អភិបាលរដ្ឋញូវយ៉កថ្លែងអំណរគុណដល់ប្រទេសចិនដែលបានបរិច្ចាគម៉ាស៊ីនជំនួយការដកដង្ហើមចំនួន ១០០០ គ្រឿង

2020-04-08 16:06:22 cri

    លោក ​Andrew ​Cuomo ​អភិបាល​រដ្ឋញូវយ៉ក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ Twitter ​កាលពី​ថ្ងៃទី ​៤ ​ខែមេសា ​ថា ​រដ្ឋាភិបាល​ចិន​បាន​ជួយសម្រួល​ដល់​ការ​បរិច្ចាគ​ម៉ាស៊ីន​ជំនួយការ​ដក​ដង្ហើម​ចំនួន ​១០០០ ​គ្រឿង​ឱ្យ​ដឹកជញ្ជូន​ទៅ​ដល់​ក្រុង​ញូវយ៉ក​នា​ថ្ងៃដដែល​នោះ។​លោក​បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេសចិន​ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​នេះ ​ហើយ​បាន​ថែ្លងថា ​ប្រការ​នេះ​ពិតជា​មាន​សារសំខាន់​យ៉ាងខ្លាំង​សម្រាប់​រដ្ឋ​ញូវយ៉ក។​

    លោក ​Zhao ​Lijian ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បានថែ្លង​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​៧ ​ខែមេសា​នេះ ​ថា ​ប្រទេសចិន​យោគ​យល់​ពី​ស្ថានភាព​លំបាក​របស់​សហរដ្ឋអាមេរិក​នាពេល​បច្ចុប្បន្ននេះ ​ហើយ​រំពឹង​ដោយ​ស្មោះ​ថា ​សហរដ្ឋអាមេរិក​នឹង​គ្រប់​គ្រង​ការរីករាលដាល​នៃ​ជំងឺ​នេះ​ឱ្យបានឆាប់​និង​រីករាយ​បន្ត​ផ្តល់​ការគាំទ្រ​តាម​លទ្ធភាព​របស់​ខ្លួន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស