魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសចិនថែ្លងថា បទពិសោធន៍ដ៏ជោគជ័យរបស់ចិនគឺមានតម្លៃក្នុងការរៀនសូត្រ

2020-04-08 15:05:32 cri

    លោក ​Gauden ​Galea ​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំនៅ​ប្រទេសចិន​បាន​ថែ្លង​នៅ​ក្រុងប៉េកាំង​កាលពី​ថ្ងៃទី ​៧ ​ខែមេសា​ថា ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅទូទាំង​ពិភពលោក​មិនទាន់​ឈានដល់​កម្រិត​កំពូល​នៅឡើយ​ទេ ​លោករំពឹង​ថា ​បណ្តា​ប្រទេស​នានា​នឹង​កាត់​បន្ថយ​ផលប៉ះពាល់​ជាសកល​បណ្តាលពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩ ​តាម​រយៈ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​និង​បង្កើន​ការវិនិយោគ​ប្រព័ន្ធ​សុខភាព​សាធារណៈ​។​លោកបាន​បញ្ជាក់ថា ​បទពិសោធន៍​ដ៏​ជោគជ័យ​ជាច្រើន​របស់​ប្រទេសចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​ដូចជា​ការ​ផ្តល់​ធនធាន​វេជ្ជសាស្រ្ត​ដល់​ក្រុងវូហាន​និង​ខេត្ត​ហ៊ូប៉ី​និង​បញ្ជូន​បុគ្គលិកពេទ្យ​ទៅ​ផ្តល់​ជំនួយ​គាំទ្រ​ដល់​ក្រុង ​វូហាន ​ជា​ដើម ​គឺ​សុទ្ធតែ​មានតម្លៃ​សម្រាប់​បណ្តាប្រទេស​ដទៃទៀត​រៀនសូត្រ។​

    យោងតាម​ទិន្នន័យ​ចុងក្រោយ​ពី​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹងថា ​គិត​ត្រឹម​ថ្ងៃទី ​៦ ​ខែមេសា ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំង​ពិភពលោក ​គឺ ​លើស​ពី ​១២១ ​ម៉ឺន​ករណី៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស