邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំណត់ត្រាស្តីពីការងារកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ Covid-19របស់ប្រទេសចិន (ចំណែកខ្លះ )

2020-04-08 17:41:21 cri

       ពេលកន្លងមកនេះ ​ជំងឺ Covid-19​កំពុង​រាតត្បាត​យ៉ាង​ឆាប់រហ័ស​នៅ​​ទូទាំង​ពិភពលោក​ ​បាន​បណ្តាល​ឱ្យ​​សន្តិសុខ​សុខាភិបាល​សាធារណៈ​ពិភពលោក​ប្រឈម​មុខ​នឹង​បញ្ហា​ដ៏​ធំ។ ​មានតែ​សាមគ្គីគ្នា​ ​សម្របសម្រួលគ្នា​តែប៉ុណ្ណោះ ​ទើបសហគមន៍​អន្តរជាតិ​អាច​យកឈ្នះ​នឹង​ជំងឺ​ឆ្លង​នេះ​។ ​តាំងតែ​ពីដើម​មក  ​ប្រទេស​ចិន​បាន​ប្រកាន់ខ្ជាប់​​ទស្សនៈ​​​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ​ ​​ប្រកាន់​​នូវ​អាកប្បកិរិយា​​​បើកទូលាយ ​តម្លាភាព​​ ​និងទំនូល​​ខុសត្រូវ ​​បាន​ប្រកាសន៍​​ទាន់ពេលវេលា​នូវ​​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​ឆ្លង​នេះ​  ​បាន​ចែក​រំលែក​បទពិសោធ​របស់​ខ្លួន​​ស្តីពី​​ការងារ​បង្ការ​ ទប់ស្កាត់​ ​ព្យាបាល​ជំងឺ​នេះ​ជា​មួយ​អង្គការ​សុខភាព​ពិភពលោក​ និង​សហគមន៍​អន្តរជាតិ​មិនដែល​លាក់បាំង​ឡើយ ​ ​។ ​កិច្ចខិតខំរបស់ចិនទាំងនេះ​ទទួលបាន​​ការទទួល​ស្គាល់​​ជាទូទៅ​និង​ការវាយតម្លៃ​ខ្ពស់​ពី​សហគមន៍​អន្តរជាតិ។

      ខាងក្រោមនេះ ជាចំណែក​ខ្លះៗ​​​នៃ​​កំណត់​ត្រា​ស្តីពី​ការងារ​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​ជំងឺ Covid-19​របស់​ប្រទេស​ចិន​​៖  ​

 

ចុងខែធ្នូ ឆ្នាំ 2019 

មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​​ទីក្រុងWuhanខេត្តHubei បាន​រកឃើញ​ករណី​ជំងឺ​រលាកសួត​បង្ក​​​ដោយ​​មូលហេតុ​​មិន​ច្បាស់​​​។​

 

ថ្ងៃទី ៣ ខែ​មករា ឆ្នាំ2020

ចាប់ពីថ្ងៃនេះតទៅ ​ប្រទេស​ចិន​ចាប់ផ្តើម​ប្រកាស​​ព័ត៌មាន​ពាក់ព័ន្ធនឹង​​ជំងឺ Covid-19​​ដោយ​ទាន់ពេលវេលា​និងជា​​ទៀងទាត់​ទៅកាន់​​អង្គការ​សុខភាព​ពិភពលោក  ​ប្រទេស​​ពាក់ព័ន្ធ ​និង​អង្គការ​​ក្នុងតំបន់​។

 

ថ្ងៃទី ២៨ ខែមករា ឆ្នាំ2020

ក្រសួងការបរទេស​ចិន​​បាន​បើកធ្វើ​​សន្និសីទ​​កាសែត​លើកដំបូង​ដើម្បី​ជូន​ដំណឹង​​ស្តី​អំពី​​សភាពការណ៍​​ឆ្លង​នៃ​ជំងឺ Covid-19​ ​ជូនបណ្តា​​ឯកអគ្គរាជទូត​រដ្ឋទូត​បរទេស​ប្រចាំ​នៅ​ចិន​។ ​អង្គទូត​និង​តំណាង​ទូត​ប្រទេស​ជាច្រើន​បាន​ចូលរួម​ហើយ​សុទ្ធតែ​បាន​វាយតម្លៃ​យ៉ាង​វិជ្ជមាន​និង​បាន​កោតសរសើ​ថា ​រដ្ឋាភិបាល​ចិន​​បាន​បង្ហាញ​នូវ​អាកប្បកិរិយា​​បើកទូលាយ ​តម្លាភាព​​និង​ទំនួល​​ខុសត្រូវ​កម្រិត​ខ្ពស់​។

 

ពី​ថ្ងៃទី ៦ ខែ​កុម្ភៈ​ ឆ្នាំ2020 តទៅ ​សន្និសីទ​សារ​ព័ត៌មានប្រចាំ​ថ្ងៃ​នៃ​ក្រសួង​ការបរទេស​ចិន​ចាប់ផ្តើម​ផ្តល់​ដំណឹង​អំពី​ករណី​ឆ្លង​ជំងឺ Covid-19​ជារៀងរាល់ថ្ងៃ​។

 

ថ្ងៃទី ៦ ខែមីនា ឆ្នាំ2020

អ្នកនាំពាក្យ​​ក្រសួង​ការបរទស​ចិន​បាន​​សង្កត់ធ្ងន់ថា  ​ការងារ​​ស្វែង​រក​​ប្រភព​មេរោគ​កូវីដ-19​​កំពុង​ដំណើរការ​នៅមិនទាន់បញ្ជាក់ច្បាស់​​។ ​ទោះជា​ជំងឺ​នេះ​ត្រូវបាន​រាយការណ៍​ថា​រក​​ឃើញ​​នៅ​​​ចិន​​​មុនគេ​ក៏​ដោយ  ​តែ​នេះ​មិន​មាន​ន័យ​​​ថា​ជំងឺនេះ​មាន​​ប្រភព​ពី​ចិន​នោះទេ​​។​យើងត្រូវ​រួមគ្នា​ប្រឆាំង​នឹង​ “វីរុស​ព័ត៌មាន” ​និង “វីរុស​នយោបាយ”។

 

ថ្ងៃទី ៣០ ខែមីនា ​

“កិច្ចប្រជុំ​វីដេអូ​​ខុនហ្វឺរិន​​ពិសេស​ស្តីពី​គណបក្ស​នយោបាយ​អាស៊ី​សហការគ្នា​ដើម្បី​ទប់ទល់​​ជំងឺ Covid-19​ ​”​ ​​បាន​​បើក​ធ្វើ​ ក្នុង​គោលបំណង​ ​ជំរុញ​ឱ្យ​បណ្តាប្រទេស​នានា​ក្នុង​ទ្វីបអាស៊ី​បង្កើន​ការចែក​រំលែក​បទពិសោធ​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​បង្ការ​និង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ​៕​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស