马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីស្លាប់នៃអ្នកឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកលើសពី១ម៉ឺននាក់ អាមេរិកនឹងពង្រីកក្របខ័ណ្ឌធ្វើតេស្ត

2020-04-07 16:13:45 cri

តាម​ទិន្នន័យ​នៃ​សកលវិទ្យាល័យ ​Johns ​Hopkins ​របស់​សហរដ្ឋអាមេរិក​ឱ្យដឹងថា ​គិតមកទល់​វេលាម៉ោង​១៧ថ្ងៃទី៦​ខែមេសា​តាមម៉ោង​ភាគខាងកើត​សហរដ្ឋអាមេរិក​ អ្នកឆ្លងជំងឺ ​COVID-19 ​នៅ​សហរដ្ឋអាមេរិក​គឺ​ចំនួន​៣៦២៧៥៩​ករណី​ ហើយ​មាន​អ្នកស្លាប់​ចំនួន​១០៦៨៩​ករណី ។

លោកត្រាំ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្លែងថា​ គិតមក​ទល់ថ្ងៃទី៥​ខែមេសា ​សហរដ្ឋអាមេរិក​ទាំងមូល​បានធ្វើ​តេស្តវីរុស​ជំងឺ COVID-19 ​ចំនួន​១លាន៧​សែន៩​ម៉ឺននាក់​ ។ ​កាលពី​ថ្ងៃទី៦ខែ​មេសា ​មជ្ឈមណ្ឌល​បង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក​បានប្រកាសថា ​នឹងធ្វើ​តេស្ត​អង្គបដិប្រាណ​ក្នុងក្របខ័ណ្ឌ​កាន់តែធំ ​ដើម្បី​បញ្ជាក់ថា ​តើមាន​មនុស្ស​កាន់តែច្រើន​ឡើងៗ​បានឆ្លងជំងឺ ​COVID-19​ ឬអត់ ​ព្រមនិង​ត្រួត​ពិនិត្យពី​ភាពស៊ាំ​បន្ទាប់ពី​អ្នកជំងឺ​ជាសះស្បើយ ។

តាម​ទិន្នន័យ​ថ្មីបំផុត​ឱ្យដឹងថា ​បច្ចុប្បន្ននេះ​​ អ្នកឆ្លងជំងឺ ​COVID-19 ​នៅរដ្ឋញូវយ៉ក​គឺ១៣០៦៨៩​ករណី ​និងមាន​អ្នកស្លាប់​ចំនួន​៤៧៨៥​ករណី ។

អ្នកបកប្រែ:马小青
ប្លុកពិសេស