魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថ្កោលទោសពាក្យសំដីអំពីការប្រើទ្វីបអាហ្រ្វិកជាកន្លែងសាកល្បងប្រើវ៉ាក់សាំង

2020-04-07 16:12:07 cri

    កាលពីថៃ្ងទី ៦ ខែមសា ​តាមម៉ោង​នៅក្នុងតំបន់ ​តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​ថា ​ការស្រាវជ្រាវ​និង​អភិវឌ្ឍ​ព្រមទាំង​ការ​ធ្វើតេស្ត​វ៉ាក់សាំង​នឹង​ត្រូវ​ធ្វើឡើង​តាមរយៈ​ការធ្វើតេស្ត​លើ​មនុស្ស​ដោយ​សមហេតុផល។​ជា​ការ​ឆ្លើយតប​នឹង​ពាក្យសំដី​របស់​អ្នកវិទ្យាសាស្ត្រ​បារាំង​ដែល​បាន​បញ្ចេញ​មតិ​នៅពេល​មុន​នេះ​ថា ​តំបន់​អាហ្វ្រិក​នឹង​ត្រូវ​យក​ធ្វើ​ជា​កន្លែង​សាកល្បង​វ៉ាក់សាំង។​លោក ​Tedros ​Adhanom ​Ghebreyesus ​អគ្គនាយក​អង្គការសុខភាព​ពិភពលោក​បាន​ថែ្លងថា ​ពាក្យសំដី​ដែល​ប្រកាន់​ពូជសាសន៍​និង​រើសអើង​បែបនេះ​នឹង​មិន​អាច​ជួយ​ដល់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺកូវីដ​ ១៩ ​បានទេ ​ប៉ុន្តែ​វា​បាន​ត្រឹម​បំផ្លាញ​ដល់​សាមគ្គីភាព​ប៉ុណ្ណោះ។​

    លោក ​Tedros ​Adhanom ​Ghebreyesus ​បាន​លើកឡើង​ថា ​ទ្វីបអាហ្រ្វិក​មិន​អាច​និង​ហើយ​ក៏​មិន​ត្រូវ​ធ្វើជា​កន្លែង​សាកល្បង​វ៉ាក់សាំង​នោះ​ទេ ​ហើយ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​វ៉ាក់សាំង​ឬ​វិធីព្យាបាល​ត្រូវតែ​អនុវត្ត​តាម​ច្បាប់​ដូចគ្នា​នៅក្នុង​ក្របខណ្ឌ​ទូទាំង​ពិភពលោក។​អង្គការ​សុខភាព​ពិភពលោក​នឹង​មិន​អនុញ្ញាត​ឱ្យ​រឿង​នេះ​កើតឡើង​នោះ​ទេ។​លោក​បាន​ថ្កោល​ទោស​យ៉ាងខ្លាំង​បំផុត​ចំពោះ​អ្នក​ដែល​ប្រើ​ពាក្យសំដី​បែបនេះ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស