马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេដ្ឋវិទូព្យាករណ៍ថាការថយចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចអាមេរិកជិតមកដល់ ទ្វីបអឺរ៉ុបដាក់ចេញនូវវិធានការដោះស្រាយបញ្ហាសេដ្ឋកិច្ច

2020-04-07 15:41:46 cri

កាលពីថ្ងៃទី៦ខែមេសា ​លោកJamie Dimonនាយកប្រតិបត្តិនៃក្រុមហ៊ុនJPMorgan Chase & Coបានផ្ញើលិខិតប្រចាំឆ្នាំជូនម្ចាស់ភាគហ៊ុនថា ​ទោះក្នុងសភាព​ការណ៍ល្អបំផុតក៏ដោយ ​ក៏នៅអាចព្យាករណ៍ថា ​សេដ្ឋកិច្ចអាមេរិកកំពុងប្រឈមនឹងការ​ថយចុះយ៉ាងខ្លាំងនិងរង​សម្ពាធហិរញ្ញវត្ថុដូចវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ដែរ។

តាមដំណឹងនៃក្រុមហ៊ុនCNBCបានឱ្យដឹងថា​ អតីតប្រធានប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបាន​យល់ឃើញថា ​GDPក្នុងត្រីមាសទី២របស់អាមេរិកប្រហែលនឹងមានការថយចុះ៣០ភាគរយ ​ហើយបាននិយាយថាបានឃើញការព្យាករណ៍កាន់តែអាក្រក់ថែមទៀត។

កាលពីយប់ថ្ងៃទី៦ខែមេសាតាម​ម៉ោងក្នុងតំបន់ ​លោក Giuseppe Conteនាយក​រដ្ឋមន្រ្តីអ៊ីតាលីបានប្រកាសដាក់ចេញនូវវិធានការថ្មីមួយចំនួនក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ​ដោយបន្ថែមថវិកាទំហំ៤សែនលានប្រាក់អឺរ៉ូដើម្បីជួយសហគ្រាសគ្រប់ប្រភេទក៏ដូចជាលើកទឹកចិត្តឱ្យពុះពារការលំបាក។រដ្ឋាភិបាលអ៊ីតាលីបានបញ្ចេញថវិកាទំហំ៧សែន៥ម៉ឺនលានប្រាក់អឺរ៉ូដល់ទីផ្សារដែលត្រូវជាពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប។

អ្នកបកប្រែ:马小青
ប្លុកពិសេស