魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនចុះផ្សាយអត្ថបទនៅកាសែតញ៉ូវយ៉កថែមសង្កត់ធ្ងន់ថា ប្រទេសចិននិងអាមេរិកគួរតែរួមសាមគ្គីនិងធ្វើសហប្រតិបត្តិការដើម្បីរួមគ្នាពុះពារឧបសគ្គ

2020-04-07 15:34:45 cri

      កាលពី​ថ្ងៃទី​ ៦​ ខែមេសា ​លោក​Cui ​Tiankai ​ឯកអគ្គរដ្ឋចិន​ប្រចាំនៅ​អាមេរិក​បាន​ចុះ​ផ្សាយ​អត្ថបទ​នៅ​កាសែត​ញ៉ូវយ៉ក​ថែម​ក្រោម​ចំណង​ជើងថា​ សហប្រតិបត្តិការ​គ្នា ​មុខជា​នឹង​អាច​ពុះពារ​ឧបសគ្គ ​។​ អត្ថបទ​សង្កត់ធ្ងន់​ថា​ ចិន​និង​អាមេរិក​គួរតែ​រួមសាមគ្គី​ ធ្វើ​កិច្ចសហ​ប្រតិបត្តិការ​និង​ជួយ​គ្នា​ទៅវិញ​ទៅមក ​។

    លោក​លើកឡើងថា ឥទ្ធិពល​នៃការរីករាលដាល​ជំងឺ​កូវីដ១៩ លើកនេះ​មិនបែងចែក​ប្រទេស​និង​ជាតិសាសន៍​ទេ ។ ប្រទេសចិន​ចងចាំថា មិត្តភក្តិ​មកពី​តំបន់នានា​លើ​ពិភពលោក​បាន​ផ្តល់​ការ​លើកទឹកចិត្ត​និង​ការជួយឧបត្ថម្ភ​នៅគ្រា​លំបាក​បំផុត ក្នុងនោះ​មាន​ជន​ជាតិ​អាមេរិក​ជាច្រើន​ផងដែរ ​។ ​ឥឡូវនេះ​ប្រទេសចិន​ក៏រីករាយ​ផ្តល់ជំនួយ​ទៅវិញ​ ដើម្បី​រួមគ្នា​ពុះពារ​ឧបសគ្គ​ជាមួយ​ពួកគេ ។​

    លោកបាន​សរសេរ​ទៀតថា ប្រទេសចិននិង​អាមេរិក​គួរតែ​សាមគ្គីគ្នា​ ធ្វើសហប្រតិបត្តិការ​គ្នា​និង​ជួយគ្នា​ទៅវិញទៅមក ។ ពេល​ថ្មីៗ​កន្លងទៅនេះ លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោកត្រាំ ​ប្រធានាធិបតី​អាមេរិក​តាម​ការណាត់ ​ដោយបាន​សង្កត់​ធ្ងន់​ថា​ ចិន​និង​អាមេរិក​គួរតែ​សាមគ្គីគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ ​ហើយ​បាន​សន្យា​ថា​នឹង​ផ្តល់​ការគាំទ្រ​ទៅ​តាម​លទ្ធភាព​ ។​ បច្ចុប្បន្ន ​ភាគីចិន​កំពុង​ជួយ​សម្រប​សម្រួល​ការ​បញ្ជា​ទិញ​សម្ភារៈ​ទប់ទល់​ជំងឺឆ្លង​របស់​រដ្ឋាភិបាល​អាមេរិក​ពី​ប្រទេសចិន​ ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស