邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាណាដានិងអាមេរិកបានឯកភាពគ្នាក្នុងការអនុញ្ញាតឱ្យនាំចេញសម្ភារៈវេជ្ជសាស្ត្រទៅកាណាដា

2020-04-07 15:02:23 cri

      ថ្ងៃទី ៦ ខែមេសា​តាម​ម៉ោង​ក្នុង​តំបន់  ​លោក François-Philippe Champagne​  ​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាណាដា​បាន​​ប្រកាស​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​​ផ្ទាល់ខ្លួន​​ថា  ​​​ប្រទេស​កាណាដា​និង​អាមេរិក​​​​បាន​​ឈាន​ដល់​​គំនិត​ឯកភាព​គ្នា​ក្នុង​​​ការអនុញ្ញាត​​ឱ្យ​​នាំចេញ​​​​សម្ភារៈ​​វេជ្ជសាស្ត្រ​​សម្ភារៈ​បង្ការ​ការពារ​ផ្ទាល់ខ្លួន​ទៅ​កាណាដា​។

      តាម​សេចក្តីជូនដំណឹង​នៃ​រដ្ឋាភិបាល​កាណាដា​បាន​ឱ្យ​ដឹងថា  ​ថ្ងៃដដែល​ ​លោក Champagne​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ ​Mike Pompeo ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​ អំពី​សភាពការណ៍​នៃ​​ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ-19 ​នាពេល​​បច្ចុប្បន្ន។ ​ភាគី​ទាំងពីរ​បាន​យល់ឃើញថា​​​ ប្រទេសទាំងពីរ​ត្រូវ​បន្ត​​រក្សា​​ការសម្របសម្រួល​និង​​កិច្ចសហប្រតិបត្តិការ​​គ្នា៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស