魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្ងៃទី ៦ ខែមេសា ប្រទេសចិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣២ ករណី ដែលករណីទាំងអស់គឺនាំចូលមកពីក្រៅប្រទេស

2020-04-07 15:12:38 cri

    តាម​ទិន្នន័យ​នៃ​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ជាតិ​ចិន​បាន​បង្ហាញ​ឱ្យ​ដឹងថា ​គិត​ត្រឹម​វេលា​ម៉ោង​សូន្យ​រហូត​ដល់​ម៉ោង ​២៤ ​ថ្ងៃទី​ ៦ ​ខែមេសា ​ក្នុងដែន​ប្រទេសចិន​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩ ​ថ្មី​ចំនួន ​៣២ ​ករណី​ដែល​ករណី​ទាំងអស់​សុទ្ធតែ​នាំ​ចូល​ពី​បរទេស។​ពុំ​មាន​ករណី​ស្លាប់​ថ្មី​នោះទេ​និង​ករណី​សង្ស័យ​ឆ្លង​ជំងឺ​ថ្មី​មាន​ចំនួន ​១២ ​ករណី​ដែល​ករណី​ទាំង​អស់​សុទ្ធតែ​នាំ​ចូល​ពី​បរទេស​។​

    សូម​បញ្ជាក់​ថា ​គិត​រហូត​ដល់​វេលា​ម៉ោង​ ២៤ ​ថ្ងៃទី ​៦ ​ខែមេសា ​ក្នុងដែន​ប្រទេសចិន​បាន​រាយការណ៍​ពី​ករណីឆ្លង​ជំងឺ​កូវីដ ​១៩ ​សរុប​ចំនួន ​៨១៧៤០ ​ករណី​និង​ករណី​សង្ស័យ​បច្ចុប្បន្ន ​ចំនួន ​៨៩ ​ករណី។​ករណី​ជា​សះស្បើយ​ចេញ​ពី​ពេទ្យ​ដោយ​ព្យាបាល​សរុប​ ៧៧១៦៧ ​ករណី ​ករណី​ស្លាប់​សរុប ​៣៣៣១ ​នាក់ ​អ្នកទាក់ទង​ជិតស្និទ្ធ​ដែល​កំពុង​ទទួល​ការ​ពិនិត្យ​អង្កេត​ខាង​វេជ្ជសាស្ត្រ​ចំនួន​ ១៤៤៩៩ ​នាក់៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស