马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិវាសុខភាពពិភពលោកឆ្នាំ២០២០ក្រោមប្រធានបទ គាំទ្រគិលានុបដ្ឋាយិកានិងឆ្មប ថ្លែងអំណរគុណចំពោះអ្វីដែលពួកគេបានធ្វើ

2020-04-07 15:43:48 cri

ថ្ងៃទី៧ខែ​មេសាជា​ទិវាសុខភាព​ពិភពលោក​ធ្វើក្រោម​ប្រធានបទ​​ឆ្នាំនេះ​​ “គាំទ្រ​គិលានុបដ្ឋាយិកា​និង​ឆ្មប​” ។ ​អង្គការ​សុខភាព​ពិភពលោក​ថ្លែងថា​ ការរាតត្បាតនៃ​ជំងឺ COVID-19 ​កាន់តែ​ផ្តោតលើ​តម្រូវការ​បន្ទាន់របស់​ពិភពលោក​ចំពោះ​កម្លាំង​បុគ្គលិក​សុខាភិបាល​ ។ រីឯ​គិលានុបដ្ឋាយិកា​លើសពី​​ពាក់កណ្តាល​នៃបុគ្គលិក​វេជ្ជសាស្ត្រ​ទូទាំង​ពិភពលោក​ ​បាន​ផ្តល់សេវាកម្ម​សំខាន់​ណាស់ដល់​ប្រព័ន្ធ​សុខាភិបាល ។

លោក ​Tedros ​Adhanom ​Ghebreyesus​ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បានថ្លែងថា​ ចំពោះ​បុគ្គលិក​សុខាភិបាល​ ពិតមែនតែ​អ្នកទាំង​អស់គ្នា​កំពុងឋិតក្នុង​ដំណាក់កាល​ដ៏លំបាក​ដែលជំងឺ​ COVID-19​ កំពុង​រាតត្បាត​យ៉ាងខ្លាំង​ក៏ដោយ​ ក៏ប៉ុន្តែ​ការងារនេះ​គឺពិសិដ្ឋបំផុត​ ។ ពួកយើង​សូមគោរព​និងថ្លែង​អំណរគុណ​ចំពោះ​អ្នកទាំងអស់គ្នា​ ហើយ​ជឿជាក់ថា ​អ្នកទាំងឡាយ​មុខជាអាច​គ្រប់គ្រង​ការរាតត្បាត​នៃជំងឺ​ COVID-19 ​អស់ពី​សមត្ថភាព​ជាមិនខាន ។

អ្នកបកប្រែ:马小青
ប្លុកពិសេស