សហព័ន្ធកីឡាវាយសីពិភពលោកបានចេញប្រកាសកាលពីថ្ងៃទី៦ខែមេសាថា ដោយសារករណីជំងឺកូវីដ១៩បន្តរីរាលដាលលើទូទាំងពិភពលោក ដូច្នេះសម្រេចផ្អាករៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសីទាំងអស់ដែលគ្រោងនឹងធ្វើពីខែឧសភាដល់ខែកក្កដាឆ្នាំនេះ។
បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូបានត្រូវពន្យារពេល សហព័ន្ធកីឡាវាយសីពិភពលោកបានប្រកាសនៅចុងខែមីនាថានឹងបង្កកចំណាត់ថ្នាក់ពិភពលោកសិន ព្រមពេលជាមួយគ្នានឹងដំណើរការរបៀបវារៈត្រួតពិនិត្យដើម្បីធានាឱ្យប្រព័ន្ធលក្ខណសម្បត្តិអត្តពលិកនៃការប្រកួតកីឡាអូឡាំពិកមិនរងឥទ្ធិពល។