马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអាហ្វ្រិកប៉ាន់ប្រមាណថា សេដ្ឋកិច្ចអាហ្វ្រិកក្នុងឆ្នាំ២០២០នឹងថយចុះ ០.៩%

2020-04-07 15:45:45 cri

សហភាព​អាហ្វ្រិក​បាន​ចេញ​សេចក្តីប្រកាស​កាលពី​ថ្ងៃទី​ ៦ ខែ​មេសា​ថា​ តាម​ការ​ប៉ាន់​ប្រមាណ​តាម​​គំរូ​ម៉ា​ក្រូ​សេដ្ឋកិច្ច​ថ្មី​បំផុត​បាន​ឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​នៃទ្វីប​​អាហ្រ្វិកក្នុង​​ឆ្នាំ​ ២០២០ នឹង​ថយ​ចុះ​ ០.៩ % ។

របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​​ថា​ មូលហេតុ​សំខាន់​ដែល​បណ្តាល​ឱ្យសេដ្ឋកិច្ច​ថយ​ចុះ​មាន​ដូច​ជា​ការដាច់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​លើ​ពិភពលោក​ តម្លៃ​ទំនិញ​សំខាន់​ៗ​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ប្រាក់​ចំណូល​ហិរញ្ញវត្ថុ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ព្រម​ទាំងការ​ចំណាយលើ​​វិធានការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​នៃ​បណ្តា​ប្រទេស​នានា​នៅ​អាហ្វ្រិក​ ។

តាម​​របាយការណ៍ឱ្យ​ដឹង​​ថា​ ជំងឺ​កូវីដ​១៩បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍តាម​អាកាសចរណ៍​ និង​ពាណិជ្ជកម្ម​ទំនិញ​អាហ្វ្រិក​  ដែល​ខាត​បង់​​ដល់​ទៅ​ ៥ ម៉ឺន​លាន​ដុល្លារអាមេរិក​និង​ ២៧ ម៉ឺន​លាន​ដុល្លារអាមេរិក​រៀង​​គ្នា​។ ក្រៅពីនេះ​ ជំងឺ​កូវីដ​ ១៩ បាន​គំរាម​កំហែង​ដល់ការ​បាត់​បង់​​ឱកាស​ការងារ​ជិត​ ២០ លាននាក់ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស