邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

WHO នឹងចេញសេចក្តីណែនាំអំពីការពាក់ម៉ាស់ ខណៈអ៊ីតាលីនិងកាណាដាលើកទឹកចិត្តប្រជាពលរដ្ឋឱ្យពាក់ម៉ាស់

2020-04-07 16:01:39 cri

      ថ្ងៃទី ៦ ខែមេសា​តាម​ម៉ោង​ក្នុង​​តំបន់​  ​លោក ​Tedros Adhanom Ghebreyesus​ ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ហៅកាត់ ​WHO បាន​ថ្លែង​ថា​ ​WHO ​កំពុង​​វាយតម្លៃ​ជាទូទៅ​លើ​ការប្រើប្រាស់​ម៉ាស់​វេជ្ជសាស្ត្រ​និង​ម៉ាស់ធម្មតា​ ​ហើយ​​នឹង​ចេញ​​សេចក្តីណែនាំ​និង​ស្តង់ដា​នៅ​ពេល​​ខាង​មុខ​នេះ ​​ដើម្បី​គាំទ្រ​បណ្តា​ប្រទេស​នានា​​ធ្វើ​សេចក្តីសម្រេចចិត្ត​ពាក់​ព័ន្ធ។

      ថ្ងៃដដែល​ ​លោក ​​​Enrico Rossi  ​អភិបាល​ខេត្ត​​ Tuscany ​ប្រទេស​អ៊ីតាលី​បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ ​ដែល​​តម្រូវ​ឱ្យ​​ពលរដ្ឋ​​​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់​នៅពេល​ចេញទៅខាងក្រៅ​។ ​គិតត្រឹម​ពេល​បច្ចុប្បន្ននេះ ​នៅ​អ៊ីតាលី​មាន​ខេត្ត​ចំនួន​ ៣ ​បាន​អនុវត្ត​រួចរាល់​ហើយ​នូវ​បទបញ្ជា​​បង្ខំ​ឱ្យ​ពាក់​ម៉ាស់។​

      ដោយឡែក ​​លោកស្រី ​Theresa Tam  ​​​ឧត្តមមន្ត្រី​វេជ្ជសាស្ត្រ​​នៃ​​សហព័ន្ធ​កាណាដា​​ក៏​បាន​ទទួល​ស្គាល់​​ក្នុងសន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​នា​ថ្ងៃ​ទី ៦ មេសាថា ​ការពាក់ម៉ាស់​មាន​អំណោយ​ផល​ដល់​ការបង្ការ​​ការរាតត្បាត​នៃ​ជំងឺ​ឆ្លង។ ​នេះជា​​លើកទីមួយ​ដែល​​​មន្ត្រី​​ផ្នែក​​វេជ្ជសាស្ត្រ​រដ្ឋាភិបាល​កាណាដា​​​លើកទឹកចិត្ត​​ដល់​មហាជន​ឱ្យ​​ពាក់ម៉ាស់​គ្រប់​គ្នា​​ បន្ទាប់​ពី​ការផ្ទុះ​ជំងឺ​កូវីដ-19​នៅ​ប្រទេស​នេះ​មក​៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស