魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថែ្លងថា ករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកលើសពី ១២១ ម៉ឺនករណី

2020-04-07 16:32:35 cri

    គិត​ត្រឹម​វេលា​ម៉ោង ​យប់​ថ្ងៃទី ​៦ ​ខែមេសា ​តាម​ម៉ោង​ភាគ​កណ្តាល​អឺរ៉ុប ​តាមទិន្នន័យ​ស្ថិតិ​ទាន់​ពេល​វេលា​របស់​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹងថា ​នាពេល​បច្ចុបន្ននេះ ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំង​ពិភពលោក​សរុប ​១២១៤៩៧៣ ​ករណី​និង​ករណី​ស្លាប់​ចំនួន ​៦៧៨៤១ ​នាក់​ដែល​ក្នុងនោះ ​ករណី​ឆ្លង​ក្រៅពី​ប្រទេស​ចិន ​គឺ​លើសពី​ ១១៣​ ម៉ឺន​នាក់​។​

    តាម​របាយការណ៍​ប្រចាំថ្ងៃ​ថ្មី​បំផុត​អំពី​ករណី​ជំងឺកូវីដ ​១៩ ​​ដែល​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃទី ​៦ ​ខែមេសា​បានឱ្យ​ដឹងថា ​គិត​រហូត​ដល់​វេលា​ម៉ោង ​១០ ​ព្រឹក​ថ្ងៃទី ​៦ ​ខែមេសា ​តាមម៉ោង​ភាគកណ្តាល​អឺរ៉ុប ​ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺកូវីដ​ ១៩ ​ចំនួន ​៧៧២០០​ ករណី៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស