马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងសុខាភិបាលអាមេរិករាយការណ៍ថា មន្ទីរពេទ្យនៅអាមេរិកប្រឈមនឹងការកង្វះខាតសម្ភារៈយ៉ាងខ្លាំង

2020-04-07 16:05:52 cri

ការិយាល័យ​​​ប្រធានសាលាអយ្យការ​នៃ​ក្រសួង​សុខាភិបាល​និង​សេវាសាធារណៈ​អាមេរិក​បាន​ចេញ​របាយការណ៍ស៊ើប​អង្កេត​កាលពី​ថ្ងៃទី​ ៦ ខែ​មេសា​ បង្ហាញ​ឱ្យ​ដឹង​ថា​ មន្ទីរ​ពេទ្យ​ក្នុង​តំបន់​នានា​នៃ​អាមេរិក​បាន​ប្រឈម​នឹង​កង្វះ​ខាត​សម្ភារៈវេជ្ជសាស្ត្រយ៉ាង​ខ្លាំង​ ។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា​ មន្ទីរពេទ្យ​ដែល​បាន​ចូលរួម​ការស៊ើបអង្កេត​លើក​នេះ​​បានបញ្ជាក់​​ថា​ ការ​កង្វះ​ខាត​យ៉ាងខ្លាំង​នូវ​ឧបករណ៍​ធ្វើ​តេស្ត​​រក​វីរុស​កូវីដ​ ១៩ ឬសម្ភារៈពាក់ព័ន្ធ​ ព្រមទាំង​ត្រូវ​ចំណាយ​ពេលយ៉ាង​តិច​បំផុត​​ ៧​ ថ្ងៃ​ទើបអាច​ទទួលបាន​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​​ បាន​បណ្តាលមាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​តាម​ដាន​សភាព​នៃ​អ្នក​ជំងឺ​និង​បុគ្គលិក​​ពេទ្យ​ពាក់ព័ន្ធ​ ។ ​កង្វះ​ខាតជា​ទូទៅ​នូវ​​សម្ភារៈ​បង្ការ​វីរុស​បាន​ធ្វើ​ឱ្យ​បុគ្គលិក​ពេទ្យ​និង​អ្នក​ជំងឺ​ធ្លាក់​ក្នុងសភាព​ប្រឈម​នឹង​​គ្រោះថ្នាក់​ ហើយ​ក៏​​មិន​អាច​បំពេញ​បន្ថែម​សម្ភារៈ​តាម​សេចក្តី​ត្រូវ​ការ​ឱ្យ​បាន​ទាន់​ពេល​វេលាផងដែរ​​ ។របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​  មន្ទីរពេទ្យ​មួយ​ចំនួន​មាន​​កង្វះ​ខាតក្នុង​កម្រិត​ខុស​ៗ​គ្នា​នូវ​​ម៉ាស៊ីន​ជំនួយការ​ដក​​ដង្ហើម​ ម៉ាស់​ ថ្នាំ​សម្លាប់​មេរោគ​ សម្លៀក​បំពាក់​បង្ការវីរុស​​​ ក្រដាស​អនាម័យ​និង​គ្រឿង​ឧបភោគ​បរិភោគ​ជាដើម ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ ​NBC អាមេរិក​បានចេញផ្សាយ​​វិចារណកថា​​អះអាង​ថា​ នេះ​ជា​លើក​ដំបូង​ដែល​រដ្ឋាភិបាល​អាមេរិក​ធ្វើ​ការ​វាយ​តម្លៃ​ចំពោះ​ប្រព័ន្ធ​មន្ទីរពេទ្យ​ទូទាំង​ប្រទេស​ ។ របាយការណ៍នេះ​បាន​រក​ឃើញ​បញ្ហា​ជា​ច្រើន​​ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស