邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ប្រទេសចិនមិនធ្លាប់ហើយក៏មិនអាចដាក់កំហិតការនាំចេញសម្ភារៈវេជ្ជសាស្ត្រឡើយ

2020-04-06 15:48:32 cri

អ្នក​ទទួល​ខុសត្រូវ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៥ ខែ​មេសា​ថា​ ប្រទេសចិន​មិន​ធ្លាប់​ហើយ​ក៏​មិន​អាចដាក់​កំហិត​​​ការ​នាំ​ចេញ​សម្ភារៈវេជ្ជសាស្ត្រ​ឡើយ​  ​​​​​​​​​។​​     ​ ​​រដ្ឋាភិបាល​​​ចិន​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​គុណភាព​នៃ​សម្ភារៈវេជ្ជសាស្ត្រ​ជាប់​រហូត​ ។​ ​ការ​បង្កើន​ការ​ពិនិត្យ​និង​គ្រប់​គ្រង​គុណភាពនៃ​សម្ភារៈវេជ្ជសាស្ត្រ​​គឺ​មាន​សារៈសំខាន់​ក្រៃលែង​ក្នុង​ខណៈពេល​ពិសេស​នៃការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ​​ ១៩ ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​គណៈកម្មាធិការ​យន្តការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺកូវីដ​ ១៩​​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​ក្នុង​​ថ្ងៃដដែល​នោះ​ លោក​Jiang Fan មន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​បាន​ដាក់​ចេញ​សេចក្តីប្រកាសមួយ​​ក្នុងគោល​បំណង​គ្រប់​គ្រង​គុណភាព​នៃ​ផលិតផល​យ៉ាង​តឹង​រ៉ឹង​ ធ្វើ​ឱ្យ​ការ​នាំ​ចេញ​មាន​របៀប​រៀបរយ​   ក្នុង​ន័យ​ធ្វើឱ្យ​​​សម្ភារៈវេជ្ជសាស្ត្រចិន​​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​លើ​សកលលោក​ ។ នេះជាជំហរ​ម៉ឺង​ម៉ាត់របស់​ចិន​​ក្នុង​ការ​គាំ​ទ្រ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​លើ​ពិភពលោក​ ហើយ​ក៏​ជា​ការ​ទទួ​ល​ខុសត្រូវ​ដោយ​ម្ចាស់​ការ​នៃ​ប្រទេស​ធំ​​មួយ​ដែល​មាន​ទំនួស​ខុសត្រូវផងដែរ​ ។

អ្នកបកប្រែ:邓倩
ប្លុកពិសេស