孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកលើស៣សែន៣ម៉ឺនករណី មួយសប្តាហ៍ខាងមុខនេះនឹងជាដំណាក់កាលវេទនាបំផុត

2020-04-06 15:55:46 cri

    មកទល់​វេលា​ម៉ោង១៧​កាលពី​ថ្ងៃទី៥ខែ​មេសាតាម​ម៉ោង​ក្នុងតំបន់ ​តាម​ទិន្នន័យថ្មី​បំផុតនៃ​សកលវិទ្យាល័យ​ Johns ​Hopkins ​របស់​សហរដ្ឋអាមេរិក​ឱ្យដឹងថា ​ករណី​អ្នកឆ្លង​ជំងឺ COVID-19 ​នៅ​សហរដ្ឋអាមេរិក​បាន​ឡើងដល់​៣៣១២៣៤​ករណី ​ហើយ​ករណីស្លាប់​បាន​ឡើងដល់​៩៤៥៨ករណី ​។ ថ្ងៃដដែល​ លោក​ Jerome​ Adams ​អ្នកទទួល​ខុសត្រូវ​នៃអគ្គនាយកដ្ឋាន​សុខាភិបាល​អាមេរិក​បានថ្លែងថា​ មួយសប្តាហ៍​ខាងមុខនេះ​នឹងជា​ដំណាក់កាល​ដែលពិបាក​បំផុតនិង​វេទនាបំផុត​នៃ​សភាពការណ៍​ជំងឺ COVID-19 ​នៅ​សហរដ្ឋអាមេរិក ។

    លោក​ Anthony ​S. Fauci ​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺអាឡែរហ្ស៊ី​និង​ជំងឺឆ្លងជាតិ​នៃវិទ្យាស្ថាន​ស្រាវជ្រាវ​សុខាភិបាល​ជាតិអាមេរិក​បាន​ទទួលស្គាល់​នៅពេល​ផ្តល់​បទសម្ភាសន៍ថា​ ការរាតត្បាតនៃ​ជំងឺ​ COVID-19 ​នៅ​សហរដ្ឋអាមេរិក​បានបាត់បង់​ការគ្រប់គ្រង​ហើយ ។ ​រដ្ឋអំណាច​លោកត្រាំ​កំពុងខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ជំងឺឆ្លងនេះ ។

    លោក ​Anthony ​S. Fauci ​បានថ្លែង​ទៀតថា ​ជំងឺឆ្លងនេះ​ត្រូវបាន​គ្រប់គ្រង​ក្នុងក្របខ័ណ្ឌ​ទូទាំង​ពិភពលោក​ក្នុងពេល​ឆាប់ៗ​គឺមាន​សារសំខាន់​ណាស់ ​បើពុំនោះសោត​ ជំងឺ COVID-19 ​ប្រហែលនឹង​ក្លាយជា​ជំងឺរាតត្បាត​តាម​រដូវកាល​ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស