邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាពបាត់បង់ការងារនៅអាមេរិកមិនធ្លាប់ជួបកាលពីមុន ប្រជាជនដែលបាត់បង់ការងារនឹងឡើងដល់ ២០ លាននាក់

2020-04-06 16:19:45 cri

ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក​បាន​ផ្សាយ​ដំណឹង​ថា​ អាមេរិក​កំពុង​ប្រឈម​​សភាព​បាត់​បង់​ការងារ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​ដោយសារ​រង​ផល​ប៉ពាល់​ពី​ជំងឺ​កូវីដ​ ១៩ ។ គិត​រហូត​ដល់​ចុងខែ​មីនា​ អត្រា​នៃ​ការ​បាត់​បង់ការងារនៅ​​អាមេរិក​បាន​ឡើង​ដល់​ ៤.៤% ។​ ​ប្រជាជន​អាមេរិក​យ៉ាង​ហោចណាស់​ ១០ លាន​នាក់​បាន​បាត់​បង់​ការងារ​។ តាម​ការ​ប៉ាន់​ប្រមាណ​ ប្រជាជន​ដែលបាត់​បង់​​ការងារ​នឹង​ឡើង​ដល់​ ២០ លាន​នាក់​ ។

កាសែត​« The Wall Street Journal»អាមេរិក​បាន​ផ្សាយ​ដំណឹង​ថា​​៖ រឿង​ដែល​បាន​កើត​ឡើង​ក្នុងរយៈពេលមួយ​ខែ​កន្លងទៅនេះ​ជា​រឿង​ដែល​អាមេរិក​មិន​ធ្លាប់ជួប​កាលពី​មុន​ ។”  ​សហគ្រាស​ដួលរលំ​យ៉ាងឆាប់​រហ័សហើយ​ការ​រង​​ផល​​ប៉ះពាល់​យ៉ាងខ្លាំង​​ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាមេរិកយ៉ាង​ច្រើន​​ទប់​ទល់​មិន​បាន​​ ។

កាសែត​« The Wall Street » អាមេរិក​បាន​ដកស្រង់​ការ​វិភាគ​របស់​លោក​ Constance ​Hunter សេដ្ឋវិទូ​​របស់​ក្រុមហុន​ KPMG LLP បាន​បញ្ជាក់​ថា​ ពេល​បច្ចុប្បន្ននេះ​ ទោះបី​ជា​ស្ថាប័នការងារ​នៃ​រដ្ឋ​ជាច្រើន​បានថ្លែង​ថា​នឹង​ចាត់វិធានការ​ជា​បន្ទាន់​​ដើម្បី​ទប់ទល់​នឹង​កំណើន​នៃ​តម្រូ​វការ​​​ថវិកា​ជួយ​សង្គ្រោះខណៈពេល​​បាត់​បង់​ការងារ​​ក៏​ដោយ​ ប៉ុន្តែ​សភាពបែបនេះ​​គឺ​ហួស​ពី​​​​សមត្ថភាព​ដោះស្រាយ​នៃ​ស្ថាប័ន​ជា​ច្រើន​ ។

អ្នកបកប្រែ:邓倩
ប្លុកពិសេស