孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៩ករណីកាលពីថ្ងៃទី៥ខែមេសា ក្នុងនោះមានមួយករណីឆ្លងក្នុងស្រុក

2020-04-06 16:31:17 cri

    តាមដំណឹងនៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិនបាន​ឱ្យដឹងថា​ ពីម៉ោងសូន្យដល់​ម៉ោង២៤​ថ្ងៃទី៥ខែមេសា ​ប្រទេស​ចិនបាន​រាយការណ៍ពី​ករណីឆ្លង​ជំងឺកូវីដ១៩​ថ្មីចំនួន​៣៩ ​ករណី​​ក្នុង​នោះ ​៣៨ករណី​នាំចូលពី​ក្រៅប្រទេស​ ១ករណីឆ្លងក្នុង​ស្រុក ​ករណីស្លាប់១នាក់ ​ករណី​សង្ស័យ​ឆ្លងជំងឺកូវីដ​១៩ចំនួន​១០ករណី​ដែល​សុទ្ធតែ​មកពីក្រៅ​ប្រទេស​។

    រហូតដល់​ម៉ោង២៤​ថ្ងៃទី៥ខែមេសា ​ប្រទេស​ចិនបាន​រាយការណ៍​ពីករណី​ឆ្លងជំងឺកូវីដ​១៩សរុប៨​១៧០៨ករណី ​ករណីសង្ស័យ​ឆ្លងជំងឺ​៨៨ករណី ​ករណីជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ​ត្រូវជា​៧៧០៧៨​ករណី ​ករណីស្លាប់​៣៣៣១នាក់ ​នៅមាន​អ្នកប៉ះពាល់​ផ្ទាល់ចំនួន​១៦១៥៤​នាក់កំពុង​ទទួល​ការពិនិត្យ​ខាងវេជ្ជសាស្រ្ត។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស