邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទឧក្រិដ្ឋគុំខឹងជនជាតិអាស៊ីក្នុងសហរដ្ឋអាមេរិកកើនឡើងកាន់តែច្រើន

2020-04-06 15:54:23 cri

     ​ថ្ងៃទី ៥ ខែមេសា ​ប៉ូលីស​ក្រុង​ញូវយ៉ក​​សហរដ្ឋអាមេរិក​បាន​បង្ហើប​​ឱ្យ​ដឹង​​ថា  ​ក្មេងស្រី​​៣​នាក់​ត្រូវ​​ចោទប្រកាន់​ពី​បទ​​បង្ក​​ឧក្រិដ្ឋ​ចង​គំនុំ​​ដោយ​​បានរួមគ្នា​វាយ​​ស្ត្រី​អាស៊ីម្នាក់​ដែលមាន​អាយុ ៥១ ​ឆ្នាំ​​ក្នុង​​រថយន្ត​ក្រុង​កាលពី​ថ្ងៃទី ២៨ មីនា​​ ។ ​កាលពីថ្ងៃនោះ​​ ក្នុង​រថយន្ត​ក្រុង​មួយ​នៅ​សង្កាត់​ Bronx ​ក្រុង​ញូវយ៉ក ​​​ ​ស្ត្រី​ជនជាតិ​អាស៊ី​នោះ​បាន​ត្រូវ​​​ក្មេងស្រី​ជំទង់​​ ៤ នាក់​យក​ឆត្រ​​វាយលើ​ក្បាល​​ ​និង​​ត្រូវ​​ជេរ​ប្រមាថ​​បែប​រើស​អើង​ជនជាតិ​អាស៊ី​។ ​​​ប៉ូលីស​ចាប់បាន​ជន​បង្ក​រឿង​ ​ ៣ ​នាក់​ហើយ​កំពុង​​ស៊ើប​រក​ជន​បង្ក​រឿង​ទី៤។​​

      ប៉ូលីស​ញូវយ៉ក​បាន​បន្ថែម​ថា ​បន្ទាប់ពី​ជំងឺ​កូវីដ-19 ​ចាប់ផ្តើម​រីករាលដាល​ជាទូទៅ​នៅ​អាមេរិក​ពី​​ខែ​មីនា​​មក  ​​ទីក្រុង​ញូវយ៉ក​​កើត​មាន​បទ​ឧក្រិដ្ឋ​ចំនួន ១១ ​ករណី​ដែល​សំដៅ​ចំពោះ​ជនជាតិ​អាស៊ី​ ​តួលេខ​នេះ​​បាន​កើន​​​ជាង​ឆ្នាំមុនៗ៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស