魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Miloš Zeman ប្រធានាធិបតីឆេកច្រានចោលការចោទប្រកាន់អំពីគុណភាពនៃសម្ភារៈបរិក្ខារពេទ្យរបស់ប្រទេសចិន

2020-04-06 16:05:11 cri

    កាលពី​ថៃ្ងទី​ ៥ ​ខែមេសា ​តាមម៉ោង​នៅ​ក្នុងតំបន់ ​លោក ​Miloš ​Zeman ​ប្រធានាធិបតី​ឆេក​បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​សារព័ត៌មាន​ក្នុងតំបន់​ថា ​ប្រទេសចិន​គឺជា​ប្រទេស​តែមួយគត់​ដែល​មាន​សមត្ថភាព​ផ្គត់ផ្គង់​ឧបករណ៍​ការពារ​ដល់​បណ្តាប្រទេស​ដទៃ​ទៀត។​លោក ​Miloš ​Zeman ​បាន​ថែ្លងថា ​មាន​ប្រទេស​ចំនួន ​៨០ ​កំពុង​រង់ចាំ​បញ្ជា​ទិញ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ពី​ប្រទេសចិន ​ដូច្នេះ ​ពួកយើង​សូម​ថ្លែង​អំណរគុណ​ដល់​ប្រទេសចិន​ចំពោះ​ការ​គាំទ្រ​ដល់​ប្រទេសឆេក​ក្នុង​ការ​បញ្ជា​ទិញ​សម្ភារៈ​បរិក្ខារ​ពេទ្យ។​

    ឆ្លើយ​តប​នឹង​ការ​សង្ស័យ​អំពី​គុណភាព​នៃ​សម្ភារៈ​បរិក្ខារ​ពេទ្យ​របស់​ប្រទេសចិន ​លោក ​Miloš ​Zeman ​បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ។​លោក​បាន​បញ្ជាក់ថា ​គុណភាព​នៃ​ផលិតផល​វេជ្ជសាស្រ្ត​របស់​ប្រទេសចិន​គឺ​មាន​កម្រិត​ខ្ពស់​បង្គួរ ​ហើយ​អ្នក​ដែល​មួល​បង្កាច់​លើ​គុណភាព​គួរតែ​សុំទោស៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស