魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថែ្លងថា ករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកសរុប ១១៣៦៨៥១ ករណី

2020-04-06 16:03:48 cri

    តួលេខ​ស្ថិតិ​ទាន់ពេលវេលា​របស់​អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹងថា ​គិតត្រឹម​វេលា​ម៉ោង ​១៨ ​ថ្ងៃទី ​៥ ​ខែមេសា ​តាមម៉ោង​ភាគ​កណ្តាល​អឺរ៉ុប ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំង​ពិភពលោក​សរុប ​១១៣៦៨៥១ ​ករណី​និង​ករណី​ស្លាប់​ចំនួន ​៦២៩៥៥ ​នាក់។​នាពេល​បច្ចុប្បន្ន​នេះ ​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅ​ក្នុងប្រទេស​និង​តំបន់ ​ចំនួន ​២០៨ ​នៅ​ទូទាំង​ពិភពលោក។​

    លើសពីនេះទៀត ​យោងតាម​របាយការណ៍​ប្រចាំថៃ្ង​អំពី​ករណី​ជំងឺកូវីដ ​១៩ ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃទី ​៥ ​ខែមេសា​បានឱ្យ​ដឹងថា ​គិត​រហូត​ដល់​វេលា​ម៉ោង ​១០ ​ថ្ងៃទី ​៥ ​ខែមេសា ​តាមម៉ោង​ភាគកណ្តាល​អឺរ៉ុប ​ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នកឆ្លងថ្មី​នៃ​ជំងឺកូវីដ​ ១៩ ​ចំនួន ​៨២០៦១​ ករណី ​ករណីស្លាប់​បាន​កើន​ឡើង ​៥៧៩៨ ​នាក់។​តំបន់អឺរ៉ុប​ដែលមាន​ករណីឆ្លង​ធ្ងន់ធ្ងរបំផុត ​បាន​រក​ឃើញ​ករណីឆ្លង ​៦២​ ម៉ឺន​ ១៤០៧ ​ករណី ​ករណី​ស្លាប់​ចំនួន​ ៤៦៤១៦ ​នាក់៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស