邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនសង្កត់ធ្ងន់ថា នឹងបន្តខិតខំបង្ការការរាតត្បាតនៃជំងឺកូវីដ-19តទៅទៀត

2020-04-06 16:43:36 cri

      ​ករណី​​ឆ្លង​ជំងឺ​កូវីដ-19 ​នៅ​ទូទាំង​ពិភពលោក​​បាន​លើស​ពី​ ១ លាន​ករណី​​ហើយ​។ ​​កាលពី​ថ្ងៃទី ៥ ខែមេសា ​លោក​ MiFeng ​អ្នកនាំពាក្យ​​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​​បាន​សង្កត់​ធ្ងន់​នៅ​ទីក្រុង​ប៉េកាំងថា  ​​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-19​នៅ​ក្រៅ​ប្រទេស​​បាន​ដាក់​សម្ពាធ​លើ​ការងារ​បង្ការ​ ​គ្រប់គ្រង​ ​ជួយសង្គ្រោះ​ ​និង​សមត្ថភាពធ្វើ​​តេស្ត៍​​លើ​​បណ្តា​ទីក្រុង​ជា​ច្រក​ចូលដែន​របស់​ចិន​ ​ដូច​នេះ ​ស្ថាប័ន​​ពាក់ព័ន្ធ​​ត្រូវ​បន្ត​ខិតខំ​បង្ការ​និង​ទប់ទល់​ការរាតត្បាត​នៃ​ជំងឺ​ឆ្លង​តទៅទៀត។​

​      ក្នុង​​សន្និសីទ​ប្រចាំថ្ងៃ​នៃ​យន្តការ​រួមគ្នា​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ-19 ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​នា​ថ្ងៃដដែល  ​លោក​បាន​ថ្លែង​ថា ​យោងតាម​ការប្រកាស​ថ្មី​បំផុត​នៃ​អង្គការ​សុខភាព​ពិភពលោក​ ​គិតត្រឹម​ខណៈពេល​នេះ​ ​ចំនួនអ្នកឆ្លងជំងឺ​កូវីដ-19​នៅ​ទូទាំងពិភពលោក​​បាន​លើស​ពី ១ លាន ករណី​ ​ដែល​បាន​​សង្កត់​ធ្ងន់​ជា​ថ្មី​ម្តង​ទៀត​ថា  ​ត្រូវ​ស្វែងរក​ ​​ធ្វើ​តេស្ត​ ​ដាក់​ឱ្យ​នៅដាច់ដោយឡែក ​និង​ព្យាបាល​ករណី​ឆ្លង​នីមួយៗ​ ​ត្រូវ​តាមដាន​អ្នកធ្លាប់​ប៉ះពាល់​គ្រប់រូប​​។​  ​​ត្រូវ​​បន្ត​រក្សា​​ការខិតខំ​ធ្វើការងារបង្ការ​និង​គ្រប់គ្រង​។ ​​ការងារ​គ្រប់វិស័យ​ដូចជា​ ​ការ​ធ្វើ​ចត្តាឡីស័ក​ក្នុងពេល​ចូល​ដែន​ ​ការដឹកជញ្ជូននិងប្តូរទីតាំង ​​ការពិនិត្យ​ខាង​វេជ្ជសាស្ត្រ ​ការបង្ការ​គ្រប់គ្រង​តាម​​សហគមន៍​ជាដើម ​​ត្រូវ​ធ្វើ​ការងារ​ទាំងនេះ​ឱ្យបានល្អ​ ​កុំ​ធ្វេសប្រហែស​ឱ្យ​សោះ៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស