王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញសារាចរស្តីពីការរៀបចំធ្វើសកម្មភាពកាន់ទុក្ខទូទាំងប្រទេសនៅថ្ងៃទី៤ខែមេសាឆ្នាំ២០២០

2020-04-03 14:29:50 cri

      ដើម្បីសម្តែង​មរណទុក្ខយ៉ាង​ជ្រាលជ្រៅចំពោះ​វីរជនដែលបាន​ពលី​ជីវិត​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយជំងឺកូវីដ​១៩​ និង​បងប្អូនជនរួមជាតិ​ដែល​បាន​ស្លាប់បាត់បង់​ជីវិត​ដោយសារជំងឺនេះ​ ​ក្រុមប្រឹក្សាកិច្ចការរដ្ឋ​ចិន​បាន​ចេញ​សារាចស្តីពីការ​រៀបចំ​សកម្មភាព​កាន់ទុក្ខទូទាំងប្រទេសនៅថ្ងៃទី​៤ខែមេសាឆ្នាំ​២០២០​។ ក្នុងអំឡុងពេលនេះ ​នៅទូទាំង​ប្រទេស​ចិន​​និង​ស្ថានទូត​និង​ស្ថានកុងស៊ុល​ចិន​ប្រចាំ​នៅ​បរទេស​ត្រូវបង្ហូរទង់ជាតិត្រឹមពាក់​កណ្តាលដង​ដើម្បីសម្តែងការកាន់ទុក្ខ ព្រម​និង​ផ្អាក​សកម្មភាពកម្សាន្តសប្បាយគ្រប់​បែប​យ៉ាង​​នៅ​ទូទាំងប្រទេស​។ នៅវេលា​ម៉ោង​១០ថ្ងៃទី​៤ខែ​មេសា ​ប្រជាជនទូទាំង​ប្រទេសចិន​ ឈរ​ស្មឹងស្មាធរយៈពេល​៣​នាទី រថយន្ត​ រថភ្លើង​និង​នាវាបន្លឺស៊ីផ្លេ  ស្ថាប័នការពារ​ដែន​អាកាស​បន្លឺសញ្ញាព្រមាន​អាសន្ន​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស