郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រៅពីខេត្តហ៊ូប៉ី ប្រជាជនក្រីក្រដែលបានឆ្លងជំងឺកូវីដ-19នៅទូទាំងប្រទេសចិនសុទ្ធតែបានជាសះស្បើយទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចនឹងរួមគ្នាធ្វើយុទ្ធនាការជួយឧបត្ថម្ភដើម្បីឱ្យពួកគេចេញផុតពីភាពក្រីក្រ

2020-04-02 14:55:23 cri

    អ្នក​សារព័ត៌មាន​បាន​ដំណឹង​ពីសន្និសីទ​សារព័ត៌មាន​នៃ​ក្រុម​ការ​ងារ​យន្តការ​រួម​គ្នា​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​របស់​ក្រុម​ប្រឹក្សាកិច្ច​ការ​រដ្ឋ​ចិន​ដែល​បើក​ធ្វើ​នៅថ្ងៃទី ១ ខែ​មេសា​ឱ្យ​ដឹង​ថា ក្រៅពី​ខេត្ត​ហ៊ូប៉ី ប្រជាជន​ក្រីក្រ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-19នៅ​ទូទាំង​ប្រទេស​ចិន​សុទ្ធ​តែ​បាន​ជាសះស្បើយ​ទាំង​​អស់ហើយ ។ បច្ចុប្បន្ននេះ នៅតំបន់នានា​ទូទាំង​ប្រទេស​ចិន ពលករ​ក្រីក្រ​ចំណាក​ស្រុក​មាន​ចំនួន​លើស​ពី​២០លាននាក់ ហើយ​នៅ​ខេត្ត​ចំនួន​២២​ដែល​ស្ថិត​នៅ​តំបន់​ភាគ​ខាង​លិច​និង​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន អត្រា​ស្តារផលិតកម្ម​ឡើង​វិញ​បានលើស​ពី​៩៥​ភាគរ​យ​ ។

ក្រៅពី​នេះ ក្រសួង​សង្គមកិច្ច​និង​ការិយាល័យ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​​បាន​រួម​គ្នា​បើក​យុទ្ធនាការ​ជួយ​ឧបត្ថម្ភ​ដើម្បី​ឱ្យ​ជន​ក្រី​ក្រ​ចេញ​ផុត​ពីភាព​ក្រីក្រ ដោយ​បាន​ស្វែង​យល់​យ៉ាង​ស៊ី​ជម្រៅពី​សភាពការណ៍​នៃ​គ្រួសារ​មាន​ជីវភាព​ក្រ​លំបាក​ដោយ​សារ​បាន​ឆ្លង​ជំងឺ​កូវីដ​-19 ឬ​រង​ផល​ប៉ះពាល់​ពី​ករណីជំងឺ​ឆ្លង ព្រម​ទាំង​​ដាក់​បញ្ចូល​ដោយ​ទាន់​ពេលវេលា​នូវ​អ្នក​សម​ស្រប​នឹង​លក្ខណ​សម្បតិ្ត​ទៅ​ក្នុង​ក្របខ័ណ្ឌ​អ្នក​អាច​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​សង្គម​ មានដូច​ជា​ជំនួយ​ឧបត្ថម្ភ​ជា​បណ្តោះ​អាសន្ន​ជា​ដើម ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស