翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ ពាកសម្តីខុសទំនងរបស់លោក Stephen Bannon គឺជា”វីរុសនយោបាយ”ដែលចាំបាច់ត្រូវលុបបំចាត់ចោល

2020-04-02 17:55:46 cri

图片默认标题_fororder_微信图片_20200402175438

      បច្ចុប្បន្ននេះ​ ករណីជំងឺកូវីដ១៩បាន​​រាតត្បាតយ៉ាង​ឆាប់រហ័សនៅទូទាំង​ពិភពលោក​ ​ការ​រួមសាមគ្គីគ្នា​និងធ្វើ​កិច្ច​សហប្រតិបត្តិការ​បាន​ទៅជា​គំនិតឯកភាពរួម​និងតម្រូវការ​ជា

     បន្ទាន់នៃ​សហគមន៍អន្តរជាតិ។​ ​ពេលជួបពិភាក្សាតាម​ទូរស័ព្ទ​ជាមួយ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​ លោកត្រាំប្រធានាធិបតីអាមេរិក​បាន​ថ្លែង​យ៉ាងច្បាស់ថា​ ​លោក​នឹង​ស្វែង​យល់ដោយផ្ទាល់​ដើម្បីធានាដល់​ការ​លុបបំបាត់ឧបសគ្គនៃ​កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិកនិងចិន​ច្រាន ក៏ដូចជាប្រមូលផ្តុំ​កម្លាំង​​ដើម្បីធ្វើ​កិច្ច​សហប្រតិបត្តិការ​ខាងការ​ទប់ទល់នឹង​ជំងឺឆ្លង។ ក៏ប៉ុន្តែក្នុង​ប្រទេសអាមេរិក​នៅតែមានមនុស្សជាច្រើន​បានដើ​រ​ឃោសនាបំប៉ោងឱ្យអាមេរិក​និងចិនធ្វើបដិបក្ខគ្នាដើម្បីបង្កជាឧបសគ្គដល់​កិច្ច​សហប្រតិបត្តិកាត​រវាង​ប្រទេស​ទាំងពីរ​។

     ក្នុងព័ត៌មាន​មួយ​ដែល​ចុះផ្សាយលើ​កាសែត​ញូវយ៉កថែម​នាពេល​កន្លងទៅនេះ ​លោក​ Stephen Bannon ដែលជា​អ្នកប្រជានិង​ស្តាំនិយមរបស់​អាមេរិក​បាន​និយាយ​បែបញុះញង់​បំផ្លើស​ថា​ចិននិងអាមេរិក​កំពុង​ឆ្លងកាត់​”សង្គ្រាម​មតិ​សាធារណៈ”និង”សង្គ្រាម​សេដ្ឋកិច្ច​” ហើយ​បាន​បង្តុះបង្អាប់បក្សកាន់អំណាច​និងរដ្ឋាភិបាលចិន​ថា​ជា​”ការ​គំរាមកំហែង​នៃ​ពិភពលោក”។ នេះគឺជា​”វីរុសនយោបាយ”មួយ​ទៀត​ដែល​បញ្ចេញដោយ​ជំពូកជនខិលខូច​មួយ​ចំនួន​របស់​អាមេរិក​​ក្នុងខណៈពេល​គន្លឹះនៃ​ការធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​អាមេរិកដើម្បី​ទប់ទល់​នឹង​ជំងឺឆ្លង​។

图片默认标题_fororder_微信图片_20200402175444

     តាមការ​ប៉ាន់ប្រមាណរបស់​លោក Stephen Bannon ​ អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៃ​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា ករណី​ស្លាប់​ដោយ​សារ​ឆ្លង​ជំងឺ​Covid-19 នៅ​អាមេរិក​មានលទ្ធភាព​នឹង​ឡើង​ដល់ពី​​ ១០ ម៉ឺន​ទៅ​ ២០ ម៉ឺន​នាក់​ ជាង​នេះទៅទៀត​ប្រហែល​នឹង​មាន​មនុស្សរាប់​​លាន​នាក់​ឆ្លង​ជំងឺនេះ​នៅ​ទូទាំង​ប្រទេស​អាមេរិក​​ ។ ហេតុដូច្នេះ​ ឥស្សរជន​អាមេរិក​ជា​ច្រើន​បាន​អំពាវនាវ​ឱ្យ​អាមេរិក​ធ្វើ​កិច្ចសហប្រតិបត្តិការ​​កាន់​តែ​ល្អជា​មួយ​ប្រទេសចិន ។ មិនថាក្នុង​ការ​បញ្ជាទិញ​សម្ភារៈ​ពេទ្យ​ពី​ប្រទេសចិន​ ឬ​ការ​​រួម​សហការ​ធ្វើ​ការសិក្សា​​ស្រាវជ្រាវ​ខាង​វិទ្យាសាស្រ្ត​ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​វីរុស​ ឬ​មួយ​ក៏​ការ​​ចែករំលែក​បទ​ពិសោធន៍​ខាង​ការ​ទប់​ទល់​នឹង​ជំងឺ​ឆ្លងនោះឡើយ​​ គឺ​អាមេរិកសុទ្ធ​តែ​​មិន​អាចគ្មាន​​ការ​គាំទ្រពី​ប្រទេសចិន​បាន​ទេ ។

     ពាក្យ​សម្តី​អមនុស្សធម៌និង​អ​សីលធម៌របស់បុគ្គល​​អាមេរិក​ដូចជា​​លោក​ Stephen Bannon​ ជា​ដើម​បាន​ក្លាយ​ទៅកម្លាំង​រារាំង​ការ​រួមសហការទប់ទល់​នឹង​ជំងឺឆ្លងរវាង​ប្រទេស​ចិន​និង​អាមេរិក គឺ​ជា​ការ​រំខាន​ដែលថ្នាក់ដឹក​នាំ​អាមេរិកបាន​សម្គាល់​ថា​ចាំបាច់​ត្រូវលុប​បំបាត់​ចោល​ ។ ​បើនៅ​តែ​បណ្តែត​បណ្តោយ​ឱ្យ​ពួក​ទាំង​នេះ​បន្ត​​ញុះញង់ឱ្យ​កើត​មាន​ជម្លោះ​និងបង្ក​អរិភាព​រវាង​ចិន​និង​អាមេរិក​ វា​មិន​គ្រាន់​តែ​នឹងបំផ្លាញ​ដល់​​កិច្ចសហប្រតិបត្តិការ​ខាងការ​ទប់​ទល់​នឹង​ជំងឺ​ឆ្លង​រវាង​ប្រទេស​ចិននិង​អាមេរិក​ ប៉ះពាល់​ដល់​សុវត្ថិភាពអាយុជីវិត​របស់​ប្រជាជន​អាមេរិកប៉ុណ្ណោះ​ទេ បើ​មើល​ពីចក្ខុ​វិស័យ​​វែងឆ្ងាយ​ ក៏​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ចិននិង​អាមេរិក​មាន​ភាព​កាន់តែ​មិន​ប្រាកដ​ប្រជា​ផង​ដែរ​ នៅទី​ចុង​បំផុត​ នឹង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​​ផ្ទាល់​របស់​អាមេរិក​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស