郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកTedros Adhanom Ghebreyesusអគ្គនាយកអង្គការសុខភាពពិភពលោក៖ករណីឆ្លងជំងឺកូវីដ-១៩នឹងកើនលើសពី១លានករណីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

2020-04-02 14:45:16 cri

    ថ្ងៃទី១ ខែមេសា តាម​ម៉ោង​ក្នុង​តំបន់​ ​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​លោក​Tedros Adhanom Ghebreyesusអគ្គនាយក​អង្គការសុខភាព​ពិភពលោក​បាន​លើក​ឡើង​ថា​ ​អង្គការ​សុខភាព​ពិភពលោក​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​កើន​កម្រិត​និង​រីករាលដាល​យ៉ាង​ឆាប់​រហ័ស​​លើ​នៃ​ជំងឺកូរីដ​-១៩ពិភពលោក​។​លោក​បន្ត​ទៀតថា​ ​ក្នុង​មួយ​សប្ហាហ៍​កន្លង​ទៅ​នេះ ចំនួន​មនុស្ស​ស្លាប់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩​កើន​លើស​ទ្វេ​ដង​រីឯ​ប៉ុន្មានថ្ងៃ​ខាង​មុខ​នេះ ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​នឹង​កើន​ឡើង​ដល់​១លាន​ករណី ព្រមនិង​មាន​មនុស្ស​៥ម៉ឺននាក់​ស្លាប់​។

    តាមស្ថិតិ​នៃ​អង្គការសុខភាព​ពិភពលោក​បាន​ឱ្យ​ដឹងថា​ ​គិត​រហូត​ដល់​វេលាម៉ោង​សូន្យ​ ​យប់​ថ្ងៃទី២ ខែមេសា ពិភពលោក​ទាំង​មូល​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺកូវីដ​-១៩​សរុប​៨២៧៤១៩ករណី ​ករណី​ស្លាប់​៤០៧៧៧នាក់​៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស