李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​ ស៊ី​ ជីនភីង​ ប្រធានរដ្ឋចិន​បាន​គូសបញ្ជាក់​ក្នុង​ពេលចុះ​ត្រួតពិនិត្យ​ការងារ​នៅ​ខេត្ត​Zhejiangប្រទេស​ចិន​ថា​ ត្រូវជំរុញការងារបង្ការនិង​គ្រប់​គ្រងករណីជំងឺCOVID-19និង​​ការអភិវឌ្ឍសេដ្ឋកិច្ច​និង​សង្គម​ ខិតខំប្រឹងប្រែង​ដើម្បីសម្រេចទិសដៅ​​ភារកិច្ចស្តីពី​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​ឆ្នាំ​នេះ​

2020-04-02 15:12:12 cri

    ពីថ្ងៃ​ទី​២៩​ខែ​មីនាដល់ថ្ងៃ​ទី​១​ខែ​មេសា​ឆ្នាំ​២០២០ លោក​ ស៊ី​ ជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនិស្តចិន​ ប្រធានរដ្ឋចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការងារ​ជា​បន្តបន្ទាប់​នៅ​ក្រុង​ នីងប៉ូ ក្រុង​ហូចូវនិង​ក្រុង​ហាងចូវ​ជា​ដើម​​នៃ​ខេត្តជឺជាំង​ លោកបានចូល​ទៅ​ដល់តំបន់​កំពង់ផែ សហគ្រាស​ ​ចុះតាមជនបទ​និង​តំបន់​ដីសើម​អេកូឡូស៊ី​ជា​ដើម​​ ដើម្បីធ្វើ​ការត្រួតពិនិត្យ​​អំពី​ការ​ជំរុញ​ការងារបង្ការនិងគ្រប់​គ្រង​ករណី​ជំងឺ​ COVID-19និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ លោក ​ស៊ី ជីនភីង បាន​គូសបញ្ជាក់ថា​​ត្រូវ​អនុវត្ត​គោល​នយោបាយ​​និង​ការចាត់ចែងនានា​របស់​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​ចិន​ដោយ​គ្រប់​ជ្រុងជ្រោយ​ អនុវត្ត​ឱ្យ​បាន​ល្អ​នូវការគ្រោងផែនការដើម្បីជំរុញ​ការបង្ការ​និង​គ្រប់​គ្រង​ករណី​ជំងឺ​ COVID-19និង​ការអភិវឌ្ឍសេដ្ឋកិច្ច​និង​សង្គម​ ប្រកាន់​ខ្ជាប់​នូវ​មូលដ្ឋានការងារស្តីពីការស្វែក​រក​ការអភិវឌ្ឍ​ក្នុងសភាព​នឹងនរ​ ប្រកាន់​ខ្ជាប់​ទស្សនអភិវឌ្ឍន៍ថ្មី​ ខិតខំប្រឹងប្រែងដើម្បីសម្រេចទិសដៅភារកិច្ចស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងឆ្នាំនេះ ព្រម​និង​ខិតខំប្រឹងប្រែង​ក្លាយជាច្រក​ដ៏​សំខាន់មួយ​សម្រាប់​បង្ហាញដោយ​គ្រប់​ជ្រុងជ្រោយ​ពី​ឧត្តមភាព​នៃ​ប្រព័ន្ធរបបសង្គមនិយម​ដែលប្រកបដោយ​លក្ខណៈពិសេស​ប្រទេស​ចិន​ ក្នុងយុគ​សម័យ​ថ្មី​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស