郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋចំនួន៣០នៃអាមេរិកត្រូវដាក់ក្នុងភាពអាសន្នមានគ្រោះមហន្តរាយធ្ងន់ធ្ងរ សម្ភារៈវេជ្ជសាស្ត្របម្រុងនៃរដ្ឋាភិបាលអាមេរិកនៅសល់តិចតួចប៉ុណ្ណោះ

2020-04-02 14:47:17 cri

     ថ្ងៃទី១ ខែមេសា តាម​ម៉ោង​ក្នុង​តំបន់ ​លោកត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​អនុម័ត​សំណូមពរ​របស់​រដ្ឋNorthDakotaដោយ​អនុញ្ញាត​ឱ្យ​រដ្ឋ​នេះប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​មាន​គ្រោះមហន្តរាយ​ធ្ងន់​ធ្ងរ​​គិតរហូត​ដល់​បច្ចុប្បន្ននេះ ​រដ្ឋចំនួន៣០នៃ​អាមេរិក​ត្រូវ​បាន​អនុម័ត​ឱ្យ​00​ដាក់​ក្នុង​ភាព​អាសន្ន។

    ក្រៅពីនេះ ​នៅ​ថ្ងៃទី១ ខែមេសា ​រដ្ឋFlorida រដ្ឋNevadaនិង​រដ្ឋMississippiបាន​ចេញ​បទបញ្ជា​ឱ្យ​ពលរដ្ឋ​ស្នាក់​នៅ​ក្នុងផ្ទះ ​ដោយ​ហាម​ចេញ​ទៅក្រៅ ​ក្រៅ​មាន​ពី​សកម្មភាព​ចាំបាច់​ ដូច​ជា​ទិញ​សម្ភារៈប្រចាំ​ថ្ងៃ​​និង​ទៅ​មន្ទីរពេទ្យជា​ដើម។

   

图片默认标题_fororder_0402

តាមការ​ផ្សាយ​ដំណឹង​នៃ​កាសែត​NewYorkTimes​នាថ្ងៃទី១ ខែមេសា​បាន​ឱ្យ​ដឹងថា​ ​មន្ត្រីជាន់​ខ្ពស់​អាមេរិក​មួយ​រូប​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ ​សម្ភារៈវេជ្ជសាស្ត្របម្រុង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ដូច​ជា​​ម៉ាស់​និង​ស្រោម​ដៃ​ជាដើម​គឺ​ប្រើ​​ជិត​អស់ ហើយ​តែ​រដ្ឋនានា​កំពុង​សុំជំនួយ​ពី​​រដ្ឋាភិបាល​ព្រមៗ​គ្នា​ទៀត៕​

អ្នកបកប្រែ:郭翔青
ប្លុកពិសេស