郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អត្រាព្យាបាលជាសះស្បាយនៅទូទាំងប្រទេសចិនមានទៅដល់ ៩៣.៥% គណៈកម្មាធិការជាតិសុខាភិបាលចិនប្រកាសជាលើកដំបូងនូវករណីឆ្លងថ្មីដែលគ្មានរោគសញ្ញាចំនួន ១៣០ ករណី

2020-04-02 14:48:18 cri

    ថ្ងៃទី ១ ខែ មេសា លោក Mi Feng អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិ​សុខាភិបាល​ចិនបានឧទ្ទេសនាមថា គិតរហូតដល់វេលាម៉ោង ២៤ យប់ថ្ងៃទី ៣១ ខែ មីនា ករណី
ឆ្លង​​​ថ្មីដែលគ្មានរោគសញ្ញាមានចំនួន ១៣០ ករណី អ្នកជំងឺដែល​បាន​ព្យាបាល​ជា​សះស្បាយ​​​នៅទូទាំងប្រទេសចិនមានចំនួនលើសពី ៧ ម៉ឺន ៦ ពាន់ករណី ​អត្រា​ព្យាបាល​​ជាសះស្បាយ​​នៅទូទាំងប្រទេសចិនមានទៅដល់ ៩៣.៥% ។ ចាប់ពីថ្ងៃនេះតទៅ ​នឹង​ជូន​ព័ត៌មាន​​​ប្រចាំថ្ងៃ​អំពីស្ថានភាពពាក់ព័ន្ធនៃអ្នកឆ្លង​​​ថ្មីដែលគ្មានរោគសញ្ញា ព្រមនិងធ្វើ​​ការងារ​ពិនិត្យ តាមដាន ដាក់​ឱ្យនៅ​ដាច់ដោយឡែក​នូវអ្នកប៉ះពាល់ជិតស្និទ្ធ​និងព្យាបាល​​អ្នកឆ្លង​​​ថ្មីដែលគ្មានរោគ​សញ្ញា​​ ដើម្បី​ទប់ស្កាត់​ការរាលដាល​នៃ​ជំងឺ Covid-19 ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស