នាយប់ថ្ងៃទី២៩ខែមីនា កម្មវិធីពិសសនៃ”បន្ទប់ពិគ្រោះករណីជំងឺឆ្លងជាសកល”នៃបណ្តាញទូរទស្សន៍អន្តរជាតិចិន ហៅកាត់ CGTN បានធ្វើការផ្សាយផ្ទាល់ម្តងទៀតអំពីពេទ្យចិនសែនិងថ្នាំចិនសែ។ គ្រូពេទ្យចិនសែមកពីក្រុងប៉េកាំង ក្រុងសៀងហៃ ក្រុងក្វាំងចូវនិងក្រុងឆាងឈួនដែលបានចូលរួមព្យាបាលជំងឺកូវីដ១៩នៅក្រុងវូហាន ព្រមនិងគ្រូពេទ្យចិនសែជាច្រើនរូបទៀតដែលបានខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅជួរមុខ បានជម្រាបជូនគ្រូពេទ្យមកពីអាមេរិក លីបង់ អាហ្វហ្គានីស្ថាន ប៉ាគីស្ថាននិងអ៊ីរ៉ង់អំពីតួនាទីដ៏សំខាន់ដែលមិនអាចខ្វះបាននៃពេទ្យចិនសែនិងថ្នាំចិនសែក្នុងការទប់ទល់នឹងជំងឺឆ្លង។
ការផ្លាប់ប្តូរអំពីការធ្វើរោគវិនិច្ឆ័យលើកនេះបានដំណើរការអស់រយៈពេលប្រមាណ ១០០ នាទី លើពិភពលោកទាំងមូលមានមនុស្សចំនួន១លាន៥សែន៤ម៉ឺននាក់បានចូលទស្សនាទំព័រនៃកម្មវិធីពិសេស អ្នកចូលទស្សនាវីដេអូឃ្លីបមានចំនួន៤សែន៨ម៉ឺន៩ពាន់នាក់។ តាំងពីបើផ្សាយនាថ្ងៃទី១១ខែមីនាមក ”បន្ទប់ពិគ្រោះជំងឺឆ្លងជាសកល”បានធ្វើការផ្លាស់ប្តូរតាមវីដេអូខុនហ្វើរីនចំនួន១៦លើកតាមកម្មវិធីទូរទស្សន៍និងប្រព័ន្ធសារព័ត៌មានថ្មី ដែលមានអ្នកចូលទស្សនាទំព័រនៃកម្មវិធីផ្សាយចំនួន៥៩លាន៨សែន៤ម៉ឺននាក់ និងអ្នកចូលទស្សនាវីដេអូឃ្លីបចំនួន២០លាន៨សែន៧ម៉ឺននាក់៕