郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ ការស្តារផលិតកម្មឡើងវិញរបស់ប្រទេសចិនបានជំរុញសេដ្ឋកិច្ចពិពភលោកដែលកំពុងជាប់គាំងឱ្យដំណើរការឡើងវិញ

2020-04-01 14:37:00 cri

    តាម​តួលេខ​ស្ថិតិ​ថ្មី​បំផុត​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ឱ្យ​ដឹង​ថា នៅ​ប្រទេស​និង​តំបន់​ជាង​២០០លើ​ពិភពលោក បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ​លើស​ពី​៧សែន​ករណី ករណី​ស្លាប់​​លើស​ពី​​៣ម៉ឺន​៣ពាក់​នាក់ ។ ករណី​ជំងឺ​ឆ្លង​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក ​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ ២០២០ ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹងទាប​ជាងឆ្នាំ២០១៩​ដែល​មាន​កំណើន​២,៩ភាគរយ​ ។ លោក Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា  ​វា​ជា​រឿង​ប្រាកដ​ណាស់​ថា  សេដ្ឋកិច្ច​ពិភពលោក​នឹង​ថមថយចុះ ហើយ​​មាន​លទ្ធភាពធ្លាក់​​ចុះ​​ខ្លាំង​បំផុត​ក្នុង​ប្រវតិ្តសាស្ត្រ​​ទៀត​ផង​  ។ ក្រោម​បរិការ​ណ៍​បែប​នេះ ប្រទេស​ចិន​បាន​ប្រកាន់យក​​ទស្សនៈ​​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​ ​ខិត​ខំ​ប្រឹង​ប្រែង​បង្ការ​និង​គ្រប់​គ្រង​ករណី​ជំងឺ​ឆ្លង​ក្នុ​ងដែន​ដីរបស់​ខ្លួន​​ផង ហើយ​ក៏​ខំ​ប្រឹង​ប្រែង​ជំរុញ​ការ​ស្តារ​ផលិតកម្ម​ឡើង​វិញ​ផង​ដែរ ដែល​បាន​ជំរុញ​​សេដ្ឋកិច្ច​ពិភពលោក​ដែល​​កំពុងជាប់​គាំង​ឱ្យ​​ដំណើរការឡើងវិញ ។

图片默认标题_fororder_白明

លោក Bai Ming អនុប្រធាន​មន្ទីរសិក្សា​​ស្រាវជ្រាវ​ទីផ្សារ​អន្តរជាតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន

    នា​ពេល​បច្ចុប្បន្ន ការ​អនុវត្ត​គោល​នយោបាយ​គាំទ្រការ​​ស្តារ​ផលិត​កម្ម​ឡើង​វិញនៃ​ប្រទេស​ចិន​​ទទួល​បាន​ប្រសិទ្ធភាព​យ៉ាង​ឆាប់​រហ័ស នៅតំបន់​ជា​ច្រើន​​ ​ការ​បង្កបង្កើន​ផល​និង​ជីវភាព​រស់​នៅ​បាន​និង​កំពុង​ពន្លឿនការ​​ស្តារឡើង​វិញដោយ​មាន​របៀបរៀបរយ​ ។ លោក Bai Ming អនុប្រធាន​មន្ទីរសិក្សា​​ស្រាវជ្រាវ​ទីផ្សារ​អន្តរជាតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​ជា​មហា​ប្រទេសផលិតកម្ម ការ​ស្តារ​ផលិតកម្ម​និង​ជីវភាព​រស់​នៅ​ឡើង​វិញ ធ្វើ​ឱ្យ​សកម្មភាព​ក្នុង​សង្គម​មាន​ភាព​រស់​រវើក​ឡើង​វិញ  ដោយ​បាន​ដើរ​តួនាទី​​ជួយ​ជំរុញ​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុ​ងមួយ​កម្រិត​ធំ ។ និយាយ​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​វិញ ប្រទេស​ចិន​ជាគន្លឹះ​មួយ​​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​នៃ​ពិភពលោក​ទាំង​មូល ពោល​គឺ​​បាន​ដើរ​តួនាទី​ទទួល​​រ៉ាប់​រងនិង​ផេ្ទរ​ ។

    បច្ចុប្បន្ន​នេះ ការ​បង្ការ​និង​គ្រប់​គ្រង​ករណី​ជំងឺ​ឆ្លង​ទាំង​ក្នុង​ប្រទេស​និង​អន្តរជាតិ​ព្រម​និង​ស្ថាន​ភាព​សេដ្ឋកិច្ច​បាន​និង​កំពុង​កើត​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង ។ លោក​XuHongcai​អនុ​ប្រធាន​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​នៃ​សមាគម​សិក្សា​ស្រាវ​ជ្រាវ​អំពីវិទ្យា​សាស្រ្ត​គោល​នយោបាយ​ចិន​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​របស់​ប្រទេស​ចិន​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ជា​ដំណាក់​កាល ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​និង​ខ្សែ​សង្វាក់​ឧស្សាហកម្ម​បាន​ពន្លឿន​ការ​ស្តារ​ឡើង​វិញ ។ បច្ចុប្បន្ន ប្រទេស​ចិន​ត្រូវ​ពង្រីក​តម្រូវ​ការ​ក្នុង​ប្រទេស​និង​បំពេញ​កង្វះ​ខាត​ខាង​តម្រូវ​ការ​ក្រៅ​ប្រទេស​ដោយ​មាន​ប្រសិទ្ធភាព ដើម្បី​ស្តារ​ការ​ខាត​បង់​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​១៩​ ដោយ​ឈរ​លើមូលដ្ឋាន​គ្រប់​គ្រង​សភាព​ការណ៍​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លងផង និង​ខំ​ស្តារ​ផលិតកម្ម​ឡើង​វិញ​ផង។

图片默认标题_fororder_徐洪才

លោក​XuHongcai​អនុ​ប្រធាន​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​នៃ​សមាគម​សិក្សា​ស្រាវ​ជ្រាវ​អំពីវិទ្យា​សាស្រ្ត​គោល​នយោបាយ​ចិន

    លោក​WangJunសេដ្ឋវិទូ​ទី​១នៃ​ធនាគារ​ZhongYuan និង​ជា​សមាជិក​គណៈកម្មាធិការ​ជំនាញ​នៃ​មជ្ឈមណ្ឌល​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​អន្តរជាតិ​ចិន​បាន​ថ្លែង​ថា ក្នុង​នាម​ជា​ប្រទេស​ផលិត​កម្ម​ធំ​ជាង​គេ​លើ​ពិភពលោក ប្រទេស​ចិន​គឺ​ជា​ចំណែក​ចាត់​តាំង​ដ៏​សំខាន់​នៃ​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​លើ​ពិភពលោក​ទាំង​មូល អាច​និយាយ​បាន​ថា ឋានៈ​និង​តួនាទី​របស់​ចិន​ក្នុង​ការ​បែង​ចែក​ការ​ងារ​នៃ​ឧស្សាហកម្ម​ផលិតកម្ម​និង​ខ្សែ​សង្វាក់​ឧស្សាហកម្ម​គឺ​មិន​អាច​ជំនួស​បាន​ទេ។ ដូច​នេះ ការ​ចូល​បំពេញ​ការ​ងារ​ឡើង​វិញនិង​ស្តារ​ផលិតកម្ម​ឡើង​វិញ​របស់​ប្រទេស​ចិន​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ទូទាំង​ពិភពលោក ហើយ​ការ​ស្តារ​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ឡើង​វិញរបស់​ប្រទេស​ចិន​ក៏​មាន​អំណោយ​ផល​ដល់​ស្ថិរភាព​នៃ​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ពិភពលោក​ទាំង​មូលផង​ដែរ។ ការ​ស្តារ​ផលិតកម្ម​ឡើង​វិញ​របស់​សហគ្រាស​ចិន​មាន​អំណោយ​ផល​ដល់​សេដ្ឋកិច្ច​ពិភពលោក​ដើរ​ចេញ​ពី​ភាពទន់​ខ្សោយ​និង​ការ​ធ្លាក់​ចុះ​ដោយ​ឆាប់​រហ័ស ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស