郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលចិនតម្រូវឱ្យធ្វើការងារបង្ការនិងគ្រប់គ្រងចំពោះអ្នកឆ្លងជំងឺកូវីដ១៩ដែលគ្មានរោគសញ្ញាឱ្យបានល្អ ហើយត្រូវធ្វើតេស្តពិនិត្យរកវីរុសចំពោះអ្នកចូលដែនចិនទាំងអស់

2020-03-31 14:11:19 cri

  ថ្ងៃ​ទី​៣០​ខែ​មីនា ក្រុម​ការ​ងារ​ដឹក​នាំ​ការ​ទប់ទល់​នឹង​ជំងឺ​កូវីដ​១៩​នៃ​មជ្ឈិម​ចិន​បាន​បើក​ធ្វើ​កិច្ច​ប្រជុំ ដោយ​តម្រូវ​ឱ្យ​ធ្វើ​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ចំពោះ​អ្នក​ឆ្លង​ជំងឺដែល​គ្មាន​រោគ​សញ្ញា​ឱ្យ​បាន​ល្អ ព្រម​ទាំង​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​រក​វីរុស​ចំពោះ​អ្នក​ចូល​ដែន​ទាំង​អស់ ។

      កិច្ច​ប្រជុំ​លើក​នេះ​បាន​គូស​បញ្ជាក់​ថា និន្នាការ​ល្អ​ប្រសើរ​នៃ​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​ពង្រឹង​ជា​បន្តបន្ទាប់ ប៉ុន្តែ ជំងឺ​ឆ្លង​នេះ​បាន​និង​កំពុង​រាត​ត្បាត​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក។ តំបន់​នានា​ត្រូវ​ប្រកាស​ព័ត៌មាន​ស្តីពី​ជំងឺ​ឆ្លង​ដោយ​មាន​តម្លាភាព​និង​បើក​ចំហ បង្កើន​កម្លាំង​ធ្វើ​តេស្ត​ពិនិត្យ​រក​វីរុស​និង​ដំឡើង​គ្រឿង​បរិក្ខារ​ពាក់​ព័ន្ធ ដើម្បី​ធ្វើ​តេស្ត​ពិនិត្យ​រក​វីរុស​ចំពោះ​អ្នក​ចូល​ដែន​ទាំង​អស់ និង​បង្ការ​ចំពោះ​ករណី​នាំ​ចូល​យ៉ាង​ប្រាកដ​ប្រជា ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស