翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដោយសាររងឥទ្ធិពលពីការរីករាលដាលនៃជំងឺCovid-19 ពិព័រណ៍ពិភពលោកឌូបៃប្រហែលនឹងពន្យារពេលប្រារព្ធធ្វើ

2020-03-31 15:37:46 cri

      តាម​ការ​ផ្សាយ​ដំណឹង​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន Reuters ​ឱ្យ​ដឹង​ថា​ ប្រភព​ព័ត៌មាន​​ជា​ច្រើន​​បាន​បង្ហើប​ឱ្យ​ដឹងថា ដោយ​សារ​ការរីករាល​ដាល​នៃ​ជំងឺ​​Covid-19លើ​ទូទាំង​ពិភពលោក​ បានជា​​ពិព័រណ៍​ពិភពលោក​ឌូបៃឆ្នាំ ២០២០​ ​ប្រហែល​នឹង​ត្រូវ​ពន្យារពេលប្រារព្ធ​​ធ្វើ ។

      តាមការ​ផ្សាយ​​ដំណឹង​ឱ្យ​ដឹង​ទៀត​ថា សេចក្តី​សម្រេច​ចិត្ត​​ថា​តើ​នឹង​ពន្យារ​ពេល​បើក​ធ្វើ​ពិព័រណ៍​ពិភពលោក​ឌូបៃ​ឬ​អត់​នឹងត្រូវ​ធ្វើ​ឡើង​​ក្នុង​សន្និសីទ​នៃ​ប្រទេស​ជា​សមាជិកការិយាល័យ​ពិព័រណ៍​អន្តរជាតិ ។ ​ប្រភព​​ព័ត៌មាន​​បាន​បង្ហើប​ថា គណៈកម្មាធិការ​រៀបចំ​ពិព័រណ៍​ពិភពលោក​ឌូបៃ​បាន​យក​ចិត្ត​ទុក​ដាក់​​ជាប់​រហូត​ចំពោះ​ស្ថានការណ៍​រីករាល​ដាល​នៃជំងឺ​​​Covid-19លើ​ពិភពលោក ព្រមនិង​គិត​ពិចារណា​​ពី​ការ​លើក​ពេល​បើក​ធ្វើ​ពិព័រណ៍​ពិភពលោក​រយៈ​ពេល​ប៉ុន្មាន​ខែ​ឬ​មួយ​ឆ្នាំ​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស