李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង​ការបរទេស​ចិន​​បង្ហាញថា​ គួរប្រើ​ក្រសែភ្នែក​សត្យានុម័ត​ទៅ​មើល​​ពី​ការពិត​ដែល​ប្រទេស​ចិន​បានធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខាងការ​ប្រយុទ្ធប្រឆាំង​នឹងជំងឹ​COVID-19

2020-03-31 14:57:19 cri

ទាក់​ទិន​នឹង​ពាក្យ​សំដីរបស់​បុគ្គល​លោក​ខាងលិច​មួយ​ចំនួនដែល​បាន​​និយាយថា​ ប្រទេស​ចិន​កំពុង​បង្កើន​ឥទ្ធិពលរបស់​ខ្លួន​​តាមរយៈការ​ផ្តល់​ជំនួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឹCOVID-19 លោកស្រី ហួ ឈុន​យីង​ អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​ដែល​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​៣០​ខែ​មីនា​​ថា​ សង្ឃឹម​ប្រទេស​ពាក់​ព័ន្ធ​អាច​ប្រើក្រសែភ្នែក​ប្រកប​ដោយ​សត្យានុម័យ​ទៅ​មើ​លពី​ការពិត​ដែល​ប្រទេស​ចិនបាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខាង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺCOVID-19 ​ហើយ​ប្រើ​ពាក្យ​សំដី​ និង​រឿងដែល​មាន​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខាងការប្រយុទ្ធប្រឆាំង​នឹង​ជំងឹCOVID-19។

លោកស្រី ហួ ឈុនយីង បាន​គូសបញ្ជាក់​ថា​ ប្រឈម​មុខ​នឹង​ករណី​ជំងឺ​ឆ្លង​ ការជួយ​អ្នក​ដទៃគឺ​ជា​ការជួយ​ដល់ខ្លួន​ឯង ករណី​ជំងឺ​ឆ្លងដែល​ផ្ទុះឡើង​​ភ្លាម​ៗដែល​ប្រកប​ដោយ​សោកនាដកម្ម​​នេះ​បាន​បញ្ជាក់​ម្តងទៀតថាមនុស្សជាតិ​គឺ​ជា​សហគមន៍​រួម​វាសនា​តែមួយ​​​ ប្រឈម​មុខនឹង​ករណី​ជំងឺ​ឆ្លង​ គ្មាន​ប្រទេស​ណាមួយ​អាច​នៅយកសុខ​តែ​ខ្លួន​ឯងនោះ​ទេ មាន​តែ​រួមសាមគ្គីគ្នា​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ទើប​អាច​ពុះពារ​ឧបសគ្គបាន។

អ្នកបកប្រែ:李展精
ប្លុកពិសេស