郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិអន្តោប្រវេសន៍ចិន៖ជនបរទេសដែលមានការចាំបាច់ចូលប្រទេសចិន អាចសុំធ្វើទិដ្ឋាការថ្មី

2020-03-31 16:00:04 cri

ថ្ងៃ​ទី​៣០​ខែ​មីនា មន្រ្តី​នៃ​រដ្ឋបាល​ជាតិ​អន្តោ​ប្រវេសន៍​ចិន​បាន​ថ្លែង​ថា ជន​បរទេស​ដែល​មាន​ការ​ចាំ​បាច់​ចូល​ប្រទេស​ចិន ដើម្បី​បំពេញ​ការ​ងារ​ដ៏​ចាំ​បាច់​ដូច​ជា​កិច្ច​សហ​ប្រតិ​បត្តិការ​និង​ការ​ផ្លាស់​ប្តូរខាង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម វិទ្យាសាស្រ្ត​និង​បច្ចេកទេស​និង​ការ​បង្ការ​និង​ទប់ទល់​នឹង​ជំងឺ​ឆ្លង ឬក៏​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​និយម​ជា​បន្ទាន់ អាច​សុំ​ធ្វើ​ទិដ្ឋាការ​ថ្មី​នៅ​តាម​ស្ថាន​ទូត​និង​ស្ថាន​កុង​ស៊ុល​ចិន​ប្រចាំ​នៅ​បរទេស ។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​ដដែល លោក​LiuHaitaoប្រធាន​នាយក​ដ្ឋាន​ត្រួត​ពិនិត្យ​និង​គ្រប់​គ្រងព្រំ​ដែន​នៃ​រដ្ឋបាល​ជាតិ​អន្តោ​ប្រវេសន៍​ចិនបាន​ឧទ្ទេសនាម​ថា ដើម្បី​បង្ការ​នឹង​ហានិភ័យ​នាំ​ចូល​ករណី​​ជំងឺឆ្លង​ពី​បរទេស​ដោយ​មាន​ប្រសិទ្ធ​ភាព ក្រសួង​ការ​បរទេស​ចិន​និង​រដ្ឋបាល​ជាតិ​អន្តោ​ប្រវេសន៍​ចិនបាន​ចេញ​សេចក្តី​ប្រកាស​រួម ដោយ​ចាត់​វិធានការ​រិត​ត្បិតក្នុង​មួយ​កម្រិត​ចំពោះ​ជន​បរទេស​ដែល​ចង់​ចូល​ដែន​ចិន​ នេះ​ជា​វិធានការ​ដែល​អនុវត្ត​តាម​ប្រទេស​ជា​ច្រើន​ទៀត ហើយ​ក៏​ជា​វិធានការ​រិតត្បិត​ជា​បណ្តោះ​អាសន្នដែល​ប្រទេស​ចិន​បាន​ដាក់​ចេញ​ក្នុង​ករណី​ចាំ​បាច់​ផង​ដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស