郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកអះអាងថា ពិភពលោកទាំងមូលកំពុងរួមសាមគ្គីគ្នាដើម្បីទប់ទល់នឹងករណីជំងឺកូវីដ-19 ត្រូវចាត់វិធានការក្នុងពេលតែមួយដោយបិទប្រទេសនិងស្វែងរកករណីឆ្លង

2020-03-31 14:35:38 cri

ថ្ងៃទី ៣០ ខែ​មីនា លោក Tedros អគ្គនាយក​នៃ​​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​ថា បច្ចុប្បន្ន​បាន​មើល​ឃើញតម្រុយ​​ដែល​ពិភពលោក​ទាំង​មូល​បាន​រួម​គ្នា​ទប់​ទល់​នឹង​ករណី​ជំងឺ​កូវីដ-19​ហើយ​ ពាក្យ​សន្យា​របស់​ប្រទេស​​G20​ស្តីពីការ​​​ខិត​ខំ​ប្រឹង​ប្រែង​កែ​លម្អ​និង​ផ្គត់​ផ្គង់ដោយ​សមភាព​នូវ​​ផលិតផលសុខាភិបាល​​ជា​មូលដ្ឋានបាន​បង្ហាញ​ឱ្យ​ឃើញថា ពិភពលោក​​​កំពុងរួម​​សាមគ្គីគ្នា ។

នៅ​ថ្ងៃដែល លោក Michael J Ryan អ្នក​ទទួល​ខុស​ត្រូវ​នៃកម្មវិធី​សុខាភិបាល​ជា​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​ថា បច្ចុប្បន្ន ប្រទេស​ជា​ច្រើន​បាន​ចាត់​វិធានការ​បិទប្រទេស​ ប៉ុន្តែ​បន្ទាប់​ពី​បិទប្រទេស វីរុស​មិន​អាចសាបសូន្យដោយ​ខ្លួន​ឯងនោះ​ទេ ហេតុនេះ​ត្រូវ​តែ​ចាត់​វិធានការផ្នែក​​​សុខាភិបាល​សាធារណៈ​ដើម្បី​ទប់​ស្កាត់ការ​ចម្លង​វីរុស​ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស