郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសចិនពន្លឿនការផលិតម៉ាស៊ីនដកដង្ហើមពហុមុខងារឱ្យអស់ពីសមត្ថភាព ដើម្បីធានាតម្រូវការទូទាំងពិភពលោកសម្រាប់ទប់ទល់នឹងជំងឺឆ្លង

2020-03-31 15:02:44 cri

    ថ្ងៃទី​៣០​ខែមីនា ​លោក​ Xu Keming​ មន្ត្រីក្រសួងឧស្សាហកម្ម​និង​ព័ត៌មានវិទ្យាចិន​បាន​ប្រាប់​​​ឱ្យដឹងថា​ ​តាមការ​ធ្វើ​​ស្ថិតិមិនទាន់សព្វ​គ្រប់គ្រាន់​ គិត​តាំងពី​ថ្ងៃទី​១៩​ខែមីនា​មក ​ប្រទេសចិន​បាន​ផ្តល់ជំនួយ​ជា​បន្ទាន់​នូវ​ម៉ាស៊ីន​ដកដង្ហើមពហុមុខងារចំនួន​ជាង​១៧០០គ្រឿង​ដល់​បរទេស​ ដែលត្រូវជា​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​សរុបដែលផ្គត់ផ្គង់ក្នុងស្រុក​ក្នុង​ឆ្នាំ​នេះ​។

      ​លោក​ Xu Keming​ បាន​ថ្លែ​ងក្នុង​សន្និសីតកាសែត​ស្តីពី​យន្តការ​សហការ​បង្ការ​និងគ្រប់គ្រង​របស់​ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​នាថ្ងៃដដែលថា ​បន្ទាប់ពីកើតមាន​ករណីជំងឺឆ្លង​ ​រដ្ឋាភិបាល​ចិន​បាន​ជំរុញ​យ៉ាង​ពេញទំហឹង​ឱ្យ​សហគ្រាស​ផលិតបរិក្ខារ​វេជ្ជសាស្រ្តស្តារផលិតកម្មឡើងវិញ​ ដោយបាន​ជួយ​ដោះស្រាយ​បញ្ហា​កង្វះខាតគ្រឿងបង្គុំនិង​គ្រឿងបន្លាស់​ ព្រម​និង​បញ្ហា​រាំងស្ទះខាង​ចរាចរណ៍​ទំនិញ​​ជាដើម​។​ ​បច្ចុប្បន្ននេះ​ ​សហគ្រាសពាក់ព័ន្ធ​របស់ប្រទេសចិន​បាន​និង​កំពុង​ផលិតម៉ាស៊ីន​ដកដង្ហើមពហុមុខងារ​ស្ទើរតែ​២៤ម៉ោងលើ​២៤ម៉ោងដើម្បីចូលរួម​ការ​បង្ការ​និង​​គ្រប់គ្រងជំងឺឆ្លងនៅ​ទូទាំង​ពិភពលោក​៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស