王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនផ្តល់ជំនួយជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្តសម្រាប់ទប់ទល់នឹងជំងឺកូវី១៩ដល់ប្រទេសជាច្រើននៅទ្វីបអាស៊ី

2020-03-30 15:07:22 cri

      ស្របនឹង​ពេល​ករណីជំងឺកូវីដ១៩បាន​និងកំពុងបន្ត​រាតត្បាត​នៅ​តំបន់ជាច្រើន​លើ​ពិភពលោក​ ​ប្រទេស​មួយចំនួនមាន​​កង្វះខាត​សម្ភារៈបរិក្ខា​រពេទ្យ​។​ ​នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ​​ ​ប្រទេសចិនបាន​​ផ្តល់​ជំនួយជា​សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត​សម្រាប់​ទប់ទល់​នឹង​ជំងឺ​កូវីដ​១៩​​ដល់​ប្រទេស​ជាច្រើននៅ​ទ្វីបអាស៊ី​។

      ជំនួយជា​សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត​ដែល​រដ្ឋបាល​ខេត្តយូណាន​ផ្តល់​ជូ​ន​​ប្រទេស​ម៉ាល់ឌីវ​ត្រូវ​បាន​ដឹកជឹញ្ជូនទៅដល់​ព្រលានយន្តហោះអន្តរជាតិ​ Velana រប​ស់​ម៉ាល់ឌីវនា​ថ្ងៃ​ទី​២៧​ខែ​មីនា​។​ ចំណែកឯ​ជំនួយជា​សម្ភារៈជុំ​ទី១​ដែល​រដ្ឋាភិបាល​ចិន​ផ្តល់​ជូនម៉ុងហ្គោលី​ត្រូវ​បាន​ប្រគល់​​ឱ្យភាគី​ម៉ុងហ្គោលី​ដោយ​រលូន​នៅ​ក្រុង ​​​Ulaanbaatar រដ្ឋធានីម៉ុងហ្គោលី​នាថ្ងៃទី​២៨ខែ​មីនា​។​

      តាម​ការ​ផ្សាយ​ដំណឹង​ឱ្យដឹងថា​ ​ក្រុមអ្នកជំនាញ​វេជ្ជសាស្រ្តខាងការ​ទប់ទល់​នឹង​ជំងឺឆ្លង​របស់​ប្រទេសចិន​បាន​ធ្វើ​ដំណើរ​ទៅដល់​ក្រុង​វៀងចន្ទន៍​រដ្ឋធានីប្រទេស​ឡាវ​កាលពី​ថ្ងៃទី​២៨ខែមីនា។ ​អ្នក​ជំនាញទាំង​១២រូប​នេះ​គឺ​ជា​អ្នក​ជំនាញវេជ្ជសាស្រ្ត​មកពី​ខេត្តយូណាន។​ពួកគែ​​ក៏បាន​នាំយកជាមួយ​នូវសម្ភារៈបរិក្ខារ​ពេទ្យដែលជា​ជំនួយ​របស់​​ប្រទេសចិន​ផងដែរ​ ដូចជា​សម្ភារៈបរិក្ខារ​ជួយ​សង្គ្រោះ​ខាង​វេជ្ជសាស្ត្រ ​សម្ភារៈការពារ​ព្រមទាំង​ថ្នាំចិនសែនិង​ថ្នាំបារាំងជាដើម​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស