郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងលើកកម្ពស់សមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវអាកាសអន្តរជាតិ ដើម្បីលំនឹងខ្សែសង្វាក់ផ្គត់ផ្គង់

2020-03-30 16:04:50 cri

    ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​យន្តការការងារ​​បង្ការ​និង​គ្រប់​គ្រង​រួមនូវ​ជំងឺ​​​Covid-19​ របស់​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​ដែល​បាន​បើក​ធ្វើ​នៅ​ថ្ងៃ​ទី ២៩ ខែមីនា មន្រ្តី​នៃ​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចិន​និង​គណៈកម្មាធិការ​ជាតិ​​អភិវឌ្ឍន៍និង​កំណែទម្រង់​ចិន​បាន​លើក​ឡើង​ថា ការ​រីករាលដាល​នៃ​ជំងឺ​Covid-19​ បាន​ធ្វើ​ឱ្យ​វិស័យ​​ដឹក​ជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​អន្តរជាតិ​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​​ ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចាត់​វិធានការ​ដូចជា​ការ​បង្កើន​សមត្ថភាពដឹក​ជញ្ជូន​និង​ការ​ផ្គត់​ផ្គង់​តាម​ផ្លូវ​អាកាស​ជាដើម ដើម្បី​ធានាស្ថិរភាព​នៃ​​ខ្សែសង្វាក់​ផ្គត់​ផ្គង់​ដែល​​ដឹក​ជញ្ជូនទំនិញ​តាម​ផ្លូវ​អាកាស​អន្តរជាតិ​​​ក្នុង​អំឡុង​ពេល​រីក​រាល​ដាល​នៃ​​ជំងឺ​​​ Covid-19​ ​ ។

    គិត​រហូតដល់​​​ថ្ងៃទី ២៦ ខែមីនា ​​អាកាសចរណ៍​ស៊ីវិល​ចិន​បាន​បំពេញ​ភារកិច្ច​ដឹក​ជញ្ជូន​សម្ភារៈសម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​តាមខ្សែ​​ផ្លូវ​​អន្តរជាតិ​​សំខាន់​ៗ​សរុប​ ២៣ លើក​ ដែល​បាន​ដឹក​ជញ្ជូន​សម្ភារៈ​ជាង ៤០០ តោន​ បាន​ដើរតួនាទី​យ៉ាង​សកម្ម​និងមាន​ប្រសិទ្ធភាព​ក្នុងការ​លំនឹង​ខ្សែសង្វាក់​ផ្គត់​ផ្គង់​សម្ភារៈ​​សម្រាប់​បង្ការ​ជំងឺ​ឆ្លង​នៅ​ទូទាំង​ពិភពលោក​ ៕​

អ្នកបកប្រែ:郭翔青
ប្លុកពិសេស