王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញវេជ្ជសាស្រ្តអាមេរិកថ្លែងថា វីរុសកូវីដ១៩កើតឡើងពីធម្មជាតិ ស៊េរីវីរុសប្រភេទខ្សោយនៃវីរុសនេះប្រហែលបានរីករាលដាលអស់រយៈពេលជាច្រើនឆ្នាំហើយ

2020-03-30 17:20:33 cri

​    ពេល​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ជា​មួយ​ក្រុម​ហ៊ុន​វិទ្យុABCអាមេរិកនាពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោកRobert Garryសាស្រ្តាចារ្យ​នៃ​សកល​វិទ្យាល័យ​Tulaneអាមេរិក​និង​ជា​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​អាមេរិក​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា តាម​ការ​វិភាគ​របស់​ពួក​គេ ផ្សារ​លក់​ដូរ​គ្រឿង​សមុទ្រ​ហួណាន​ក្រុង​វូហាន​ប្រទេស​ចិន​មិន​មែន​ជា​ប្រភព​នៃ​វីរុស​កូវីដ​១៩​នោះ​ទេ។ សេចក្តី​សន្និដ្ឋាន​នេះបាន​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​កម្រិត​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​។

      ថ្ងៃ​ទី​១៧​ខែ​មីនា ទស្សនវដ្តី”Nature Medicine”ដែល​ជា​ទស្សនវដ្តី​វេជ្ជសាស្រ្ត​លំដាប់​កំពូល​អន្តរជាតិ​បានចុះ​ផ្សាយ​អត្ថបទថ្មី​បំផុត​ដែល​សហការ​និពន្ធ​ដោយ​អ្នក​វិទ្យាសាស្រ្ត​មក​ពី​អាមេរិក អង់គ្លេសនិង​អូស្រ្តាលីចំនួន​៥​រូប។ ទស្សនៈសំខាន់ៗនៃ​អត្ថបទ​មួយ​នេះគឺវីរុស​កូវីដ​១៩​មិន​មែន​កើត​ចេញ​ពី​បន្ទប់​ពិសោធន៍​ទេ ហើយ​ក៏​មិន​មែន​ជា​វីរុស​ដែល​ត្រូវ​បង្កើត​ឡើង​និង​គ្រប់​គ្រង​ដោយ​មនុស្ស​ដើម្បី​សម្រេច​គោល​បំណង​អ្វី​នោះ​ដែរ។ ថ្ងៃ​ទី​១៨​ខែ​មីនា វេបសាយ​ផ្លូវ​ការ​នៃសកល​វិទ្យាល័យ​Tulane​អាមេរិកបាន​បង្ហោះ​វីដេអូយក​បទ​សម្ភាសន៍​ជា​មួយ​លោកRobert Garryអ្នក​និពន្ធ​មួយ​រូប​នៃ​អត្ថបទ​មួយ​នេះ​និង​ជា​អ្នក​ជំនាញវេជ្ជសាស្រ្ត​នៃ​សកល​វិទ្យាល័យ​Tulane។ ថ្លែង​តាម​រយៈ​វីដេអូ​ឃ្លីប​នេះ លោកRobert Garryបាន​លើក​ឡើង​ថា វីរុស​កូវីដ​១៩​គឺ​កើត​ចេញ​ពីធម្មជាតិ។

តាម​ពិតទៅ មាន​អ្នកវិទ្យាសាស្ត្រ​កាន់តែច្រើន​ឡើងៗ​បាន​រកឃើញ​តាមរយៈការ​សិក្សា​ស្រាវជ្រាវ​ថា​ ​ប្រភពនៃ​វីរុសកូរ៉ូណាថ្មី​មានលទ្ធភាពមកពីកន្លែង​ផ្សេងទៀត​។

​      នាថ្ងៃទី​២៦ខែមីនា​ ​លើ​ទស្សនវដ្តី​«កោសិកា»​ដែលជា​ទស្សវដ្តីវេជ្ជសាស្រ្ត​លំដាប់កំពូល​អន្តរជាតិ​បាន​ចុះផ្សាយអត្ថបទមួយ​ដែល​សហការ​និពន្ធ​ដោយ​លោក​ចាំងយូងចឹន​សាស្ត្រាចារ្យនៃមជ្ឈមណ្ឌលសម្រាក​ព្យាបាល​ផ្នែកសុខាភិបាល​សាធារណៈរបស់​សកលវិទ្យាល័យ​ហ្វូតានក្រុងសៀងហៃប្រទេសចិន​ និង​លោក​ Edward Holmes ​សាស្ត្រាចារ្យ​​​នៃ​វិទ្យាស្ថានវេជ្ជសាស្រ្ត​និង​វិទ្យាស្ថានជីវិតនិង​វិទ្យាសាស្ត្របរិស្ថាន​នៃ​សកលវិទ្យាល័យស៊ីតនី​ប្រទេស​អូស្ត្រាលី​ ដោយសម្គាល់ឃើញ​ថា​ ​នៅមុនដំណាច់ខែធ្នូឆ្នាំ​២០១៩​ ​វីរុសកូរ៉ូណាថ្មី​មានលទ្ធភាព​​កើតមាន​ការ​ប្រែប្រួល​ជាគន្លឹះ​ខ្លះ​ក្នុង​ដំណាក់ចម្បង​ពី​មនុស្សទៅមនុស្សដោយ​សម្ងាត់។

      បច្ចុប្បន្ន​នេះ​ មាន​ប្រទេស​កាន់តែច្រើនឡើងៗបាន​រកឃើញ​ករណីជំងឺឆ្លង​កូវីដ១៩​ដែលមានការ​​ទាក់ទងជាមួយ​ជនជាតិចិន​ ឧទាហរណ៍ដូចជា​នៅ​រដ្ឋការីហ្វូញ៉ាអាមេរិក​ ​បាន​រកឃើញ​​អ្នក​ជំងឺ​ដែល​មិន​បាន​ទៅធ្វើទេសចរណ៍នៅ​តំបន់​មានជំងឺឆ្លងធ្ងន់ធ្ងរទេ​ ​ហើយ​ក៏មិនដែល​​បាន​ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ដែរ​ ចំណែកឯអ្នកជំងឺ​ពីរនាក់​ដែលបាន​រកឃើញ​មុនគេបង្អស់នៅ​ប្រទេស​អ៊ីរ៉ង់​ក៏មិនដែលបាន​ទៅធ្វើ​ទេសចរណ៍នៅ​ប្រទេសចិន​ដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស