郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានសហរដ្ឋអាមេរិកអះអាងថា លោកត្រាំបង្កភាពប្រេះស្រាំជាមួយចិននឹងនាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

2020-03-30 16:02:37 cri

    ថ្ងៃទី ២៨ ខែ​មីនា វេបសា​យ​ “The Atlantic” របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហោះ​អត្ថបទ​របស់​លោក Peter Beinart សាស្ត្រាចារ្យ​​ព័ត៌មាន​វិទ្យានៃ​សកលវិទ្យាល័យ​ក្រុង​​ញូវយ៉ក​​ អាមេរិក​ដែល​មាន​ចំណង​ជើង​ថា «លោក​ត្រាំបង្ក​ភាព​ប្រេះ​ស្រាំ​​ជា​មួយ​ចិន​នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​​​ ​» ។

    អត្ថបទ​នេះ​បានចង្អុល​បង្ហាញ​​ថា មេរៀនសម្រាប់​អាមេរិក​​ដែល​បណ្តាល​មក​ពី​ករណី​ជំងឺ​កូវីដ-១៩​មិន​មែនត្រូវ​​បញ្ឈប់កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ប្រទេស​ចិន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញគឺ​ចាំបាច់​ត្រូវ​ស្តារ​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​សុខាភិបាល​រវាងអាមេរិក​និង​ចិន​ដែល​រង​ការ​បំផ្លាញ​ដោយ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ ។

    អត្ថបទ​នេះ​បានសរសេរ​ទៀត​​ថា នៅ​ឆ្នាំ ២០២០ ខណៈ​ពេល​​ផ្ទុះរាលដាល​នូវ​​ករណី​ជំងឺ​កូវីដ​-១៩ លោក​ត្រាំ​បាន​ស្នើ​ឱ្យ​អាមេរិក​កាត់​បន្ថយ​ថវិកា​ពាក់​កណ្តាល​ដែល​នឹងផ្តល់ជូន​អង្គការ​សុខភាព​ពិភពលោក ។ ការ​កាត់​បន្ថយ​បែប​នេះ​បណ្តាលឱ្យ​​​ស្ថាប័ន​សុខាភិបាល​អាមេរិក​រង​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ពេល​ធ្វើ​សកម្មភាព​នៅ​ប្រទេស​ចិន ។ បច្ចុប្បន្ន​នេះ គ្រូពេទ្យ​និង​គិលានុបដ្ឋាយិកាអាមេរិក​ត្រូវ​ការ​ម៉ាស់ វ៉ែនតាការពារ​ភ្នែក ស្រោម​ដៃ សម្លៀក​បំពាក់​ការពារ​ និង​ឧបករណ៍​វាស់​កម្តៅ ។ ប៉ុន្តែ វិធានការពន្ធគយ​របស់​អាមេរិក​បាន​បង្ក​ភាព​លំបាក​ថែម​ទៀត​​សម្រាប់​ការ​បញ្ជា​​ទិញ​សម្ភារៈ​ទាំង​នេះ រឿងហួសហេតុខុសទំនងបំផុត គឺ​លោក​Jim Banks សមាជិក​សភាជាន់​ទាប​អាមេរិកបែរ​ជា​​អំពាវនាវ​ឱ្យដំឡើង​អត្រា​​ពន្ធគយថែម​ទៀត​​ ដើម្បី​សង​សឹក​នឹង​ “​វីរុស​ចិន” ។

    អត្ថបទ​បានឱ្យ​ដឹង​​ទៀត​ថា ជា​ធម្មតា ការ​បង្កើន​កិច្ច​សហប្រតិបតិ្តការជា​​សកលអាច​ការ​ពារ​សនិ្តសុខជូន​​ប្រជាពលរដ្ឋ​អាមេរិក​កាន់​តែ​ល្អ ។ បើ​គិត​តាម​បែប​ឡូហ្ស៊ីក ការ​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបតិ្តការ​រវាង​អាមេរិក​និង​ចិន​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ  វា​ជា​ការ​ឆ្លើយ​តបនឹង​ការ​គំរាម​កំហែងដ៏​ខ្លាំង​ក្លា​ទាំង​នេះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស