李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះលិខិតចំហរបស់ប្រព័ន្ធផ្សព្វផ្សាយនៃសហរដ្ឋអាមេរិកចំនួន ៣

2020-03-28 15:45:54

       កាលពី​ថ្ងៃទី ២៧ ខែ​មីនា​ ក្រសួង​ការបរទេស​ចិន​បាន​ជួប​សន្ទនា​ដោយ​ឡែក​ជាមួយ​អ្នក​ទទួល​ខុសត្រូវ​នៃ​កាសែត«​ The NewYork Times »​  « កាសែត​ The Wall Street ​Journal »និង​«​ The  ​Washington Post » សាខា​ប្រចាំក្រុង​​ប៉េកាំង​ ដើម្បី​លើក​ការតវ៉ា​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​លិខិត​ចំហ​ចំពោះ​រដ្ឋាភិបាល​ចិន​របស់​កាសែត​ទាំង ៣ នេះ​​កាលពី​ពេល​ថ្មីៗ​ ។

       ភាគី​ចិន​បាន​ថ្លែង​ថា​ ខ្លឹមសារ​មួយ​ចំនួន​ក្នុង​លិខិត​ចំហបាន​​ក្រឡាស់សជា​ខ្មៅ​និង​ពោរពេញ​ទៅ​ដោយ​ភាព​អំណួត​ ។ វិធានការ​របស់​ចិន​ជា​ការ​ឆ្លើយ​តប​​ចាំ​បាច់​ចំពោះ​សហរដ្ឋ​អាមេរិក​ដែល​បាន​ទប់​ស្កាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ប្រចាំនៅ​អាមេរិក​ដោយ​គ្មាន​ហេតុផល​ក្នុងរយៈពេល​យូរ​​ ជា​វិធានការ​យ៉ាង​ត្រឹមត្រូវ​និង​សមហេតុផល ។

       លិខិត​ចំហ​នេះ​បាន​អួត​ថា​ បើសិន​គ្មាន​អ្នក​សារព័ត៌មាន​អាមេរិក​ទាំងនេះ​ មជ្ឈដ្ឋាន​អន្តរជាតិ​គឺ​មិន​អាច​ទទួល​បាន​នូវ​ព័ត៌មាន​ស្តីពី​ជំងឺ​កូវីដ-19 របស់​ចិន​ទេ​ ។ ប៉ុន្តែ​តើ​ការ​ផ្សព្វផ្សាយ​​ពាក់ព័ន្ធ​របស់​អាមេរិក​បាន​បង្ហាញពី​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លងគ្រប់​ជ្រុង​ជ្រោយប្រកបដោយ​សត្យានុម័ត​​យ៉ាង​ត្រឹមត្រូវ​ឬអត់​? មាន​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ខ្លួន​ឯង​ដឹង​ច្បាស់​​ ។

ភាគី​ចិន​បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​ស្វាគមន៍ជានិច្ច​ចំពោះ​អ្នក​សារព័ត៌មាន​អន្តរជាតិ​ដែលមក​​​យក​ព័ត៌មាន​ក្នុង​ប្រទេស​ចិន​តាម​ច្បាប់​ និង​ប្រឆាំង​ចំពោះ​ការ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ដោយ​យក​លេស​ថា​សេរីភាពផ្នែក​​ព័ត៌មាន​ ។ បើសិន​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង ៣ ​នេះ​មាន​កំហឹង​ ត្រូវ​បញ្ចេញ​កំហឹង​ទៅកាន់​រដ្ឋាភិបាល​អាមេរិក​ ។​

អ្នកបកប្រែ:李庆莉
ប្លុកពិសេស