徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបើកធ្វើសន្និសីទ

2020-03-28 14:44:02 cri

    កាលពី​ថ្ងៃទី ២៧ ខែមីនា ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បាន​កោះធ្វើ​សន្និសីទ ស្រាវជ្រាវ​និង​ចាត់ចែង​ការងារ​សម្របសម្រួល​ជំរុញ​ការបង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ១៩​និង​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម​ថែលមួយ​កម្រិតទៀត ។

    សន្និសីទ​សម្គាល់ថា ការបង្ការ​និងគ្រប់គ្រង​ជំងឺកូវីដ១៩​នៃប្រទេសចិន​ទទួលបាន​ប្រសិទ្ធភាព​សំខាន់​ជាដំណាក់កាល សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​និង​សង្គម​បាន​រៀបចំ​ឡើងវិញ​យ៉ាងលឿន ។ ត្រូវតែ​ធ្វើ​ការងារ​បង្ការ​និងគ្រប់គ្រង​ជំងឺកូវីដ១៩​នៅតំបន់​សំខាន់ៗ​ដោយមិន​បន្ធូរបន្ថយ ។ ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ បន្ត​ផ្តល់ជំនួយ​តាមសមត្ថភាព​របស់ខ្លួន​ដល់​ប្រទេស​មានពាក់ព័ន្ធ ។

    សន្និសីទ​បាន​សង្កត់ធ្ងន់ថា ត្រូវតែ​អនុវត្ត​ឱ្យបានល្អ​នូវនយោបាយ​កាត់បន្ថយ​ពន្ធដារ​និង​សៅហ៊ុយ ពន្លឿន​ជំរុញ​សេចក្តីត្រូវការ​នៃទីផ្សារ​ក្នុងស្រុក ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​អន្តរជាតិ ធានា​ភាពរលូន​នៃ​ការដឹកជញ្ជូន​ទំនិញ​អន្តរជាតិ ។

    សន្និសីទ​សម្គាល់ថា ការរីករាល​ដាល​នៃជំងឺ​កូវីដ១៩​នាំមកនូវ​ឧបសគ្គថ្មី ត្រូវតែ​បន្ត​បង្កើន​ពុះពារ​ឧបសគ្គ​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ ដើម្បី​ធានា​ជាក់លាក់​ការកសាងរួច​នូវសង្គម​ដែលជីវភាព​មានធូរធា​ដោយគ្រប់ជ្រុងជ្រោយ​តាមពេល​កំណត់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស