徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងគ្រាអាសន្ននៃការទប់ទល់ការរីករាលដាលនៃជំងឺកូវីដ-១៩ ភាគីអាមេរិកចុះហត្ថលេខាលើគម្រោងច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ពិតជាបង្ខូចផលប្រយោជន៍អ្នកដទៃនិងផ្ទាល់ខ្លួន

2020-03-28 15:30:29 cri

    កាលពី​ថ្ងៃទី ២៦ ខែមីនា មេដឹកនាំ​អាមេរិក​បានចុះហត្ថលេខា​លើ​គម្រោង​តៃវ៉ាន់​ឆ្នាំ ២០១៩ ទៅជាច្បាប់ រារាំង​ដោយចំហ​មិនឱ្យ​ប្រទេស​ផ្សេងទៀត​ចងចំណង​ផ្លូវទូត​ជាមួយ​ប្រទេសចិន ហើយ​ជ្រៀតជ្រែក​យ៉ាងកម្រោល​នូវ​កិច្ចការ​ផ្ទៃក្នុង​នៃប្រទេសចិន ។

ច្បាប់នេះ​បាន​ល្មើសយ៉ាង​ធ្ងន់ធ្ងរ​នូវ​គោលការណ៍​ប្រទេសចិន​មួយ​និង​សេចក្តីថ្លែងការណ៍​រួម ៣ រវាង​ចិននិង​អាមេរិក បានល្មើស​យ៉ាងធ្ងន់ធ្ងរ​នូវ​ច្បាប់អន្តរជាតិ​និង​បទដ្ឋាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ គឺបាន​បញ្ចេញ​សញ្ញា​ខុសឆ្គង​ដល់​កម្លាំង​បំបែកបំបាក់​ចង់ឱ្យ​តៃវ៉ាន់​ឯករាជ្យ ក៏បាន​រារាំង​យ៉ាងខ្លាំង​ទៅលើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩​នៃពិភពលោក​នាពេល​បច្ចុប្បន្ន ។

    អាមេរិក​បាន​ក្លាយ​ជា​ប្រទេសមួយ​​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-19​ ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក​ ។ ប៉ុន្តែ​ អាមេរិក​បាន​ធ្វេសប្រហែស​ចំពោះ​អាយុជីវិត​របស់​ប្រជាជន​ខណៈពេល​គ្រា​អាសន្ន​នេះ​​ ដោយ​បាន​ផ្តោ​ត​សំខាន់​ទៅលើ​ការ​បង្កើត​ច្បាប់​បង្កបដិបគ្គគ្នា​ គួរ​ឱ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​ ។
    ប្រទេស​ ១៨០ លើ​ពិភពលោក​បាន​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​ជាមួយ​ប្រទេស​ចិន​ ។​ អាមេរិក​បាន​បំផ្លាញ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ឆ្លង​ដោយ​យក​លេស​ពី​បញ្ហា​តំបន់​តែវ៉ាន់​ម្តងទៀត​ បាន​ប៉ះពាល់ដល់​​សមគ្គីភាព​រវាង​ចិននិង​អាមេរិក​ក្នុង​ការ​ទប់ទល់​នឹង​ជំងឺ​ឆ្លង​ ។ នេះ​ជា​ទង្វើ​មិន​ទទួល​ខុសត្រូវ​បំផុត​ចំពោះ​អាយុជីវិត​របស់​ប្រជាជន​អាមេរិក​ ។

    កម្លាំងណា​មួយក្តី​សុទ្ធតែ​មិនអាចរារាំង​ការបង្រួម​ប្រទេសជាតិ​របស់ចិនឡើយ។ បញ្ហាតៃវ៉ាន់ជាផលប្រយោជន៍ស្នូលរបស់ចិន ហើយគោលការប្រទេសចិនតែមួយជាមតិឯកភាព​ជាទូទៅ​នៃសហគមន៍អន្តរជាតិ។ សហរដ្ឋអាមេរិកបានលើកឡើងច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ម្តងហើយម្តងទៀត ការនេះគ្រាន់តែ​បង្ខូចបំផ្លាញ​នូវផលប្រយោជន៍​ផ្ទាល់ខ្លួននៃអាមេរិកតែប៉ុណ្ណោះ។ សូមដាស់តឿនអាមេរិក​កែកំហុស​ខ្លួនភ្លាម ពុំនោះសោត ចិនមុខជា​នឹង​ឆ្លើយតបទៅវិញ​ដោយម៉ឺងម៉ាត់៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស