孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកអង្គការសុខភាពពិភពលោកថ្លែងថា ការរាលដាលនៃជំងឺ COVID-19 កំពុងកើនឡើងយ៉ាងលឿននិងខ្លាំងក្លា សកម្មភាពបច្ចុប្បន្ននេះនឹងមានឥទ្ធិពលរហូតដល់រាប់សិបឆ្នាំទៅមុខទៀត

2020-03-27 15:15:06 cri

    កិច្ចប្រជុំ​កំពូលពិសេស​ស្តីពី​ការទប់ទល់​នឹងជំងឺ​ COVID-19 ​របស់​មេដឹកនាំ​នៃ​ប្រទេស ​G20 បាន​បិទបញ្ចប់។ ​លោក ​Tedros ​Adhanom ​Ghebreyesus ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បានថ្លែង​ក្នុងសន្និសីទថា​ មនុស្ស​ជិត៥សែន​នាក់នៅ​ទូទាំង​ពិភពលោក​បានឆ្លង​ជំងឺ COVID-19 ​ហើយ​មនុស្ស​ជាង២ម៉ឺន​នាក់​បានស្លាប់​បាត់បង់ជីវិត​។ ​ការរាលដាលនៃ​ជំងឺ COVID-19 ​កំពុង​កើនឡើង​យ៉ាងលឿន​ ។ ប្រសិនបើ​ប្រទេស​ទាំងអស់​មិនបានចាត់​វិធានការ​វិជ្ជមាន​នោះទេ​ នោះប្រហែល​មានមនុស្ស​រាប់លាន​នាក់អាចត្រូវ​ស្លាប់ ​នេះជាវិបត្តិ​សកលមួយ​ដែល​ទាមទារឱ្យ​ទូទាំង​ពិភពលោក​ទប់ទល់​ជាមួយគ្នា ។

    លោក ​Tedros ​Adhanom​ Ghebreyesus​ បាន​គូសបញ្ជាក់ថា ​សកម្មភាព​ដែលបាន​ធ្វើនៅ​ពេលបច្ចុប្បន្ន​នឹងមាន​ឥទ្ធិពល​រហូតដល់​រាប់សិបឆ្នាំ​ទៅមុខទៀត​ ។​ ជំងឺ COVID-19 ​បាន​ដណ្តើមយក​វត្ថុជាច្រើន​ ប៉ុន្តែក៏បាន​ផ្តល់ឱកាស​ទប់ទល់នឹង​ការគំរាមកំហែង​ជាមួយគ្នា​និងបង្កើត​អនាគត​រួមផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស