魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញដល់មេដឹកនាំប្រទេសG20បង្កើតធ្វើផែនការពេលមានសង្គ្រាមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

2020-03-27 14:32:00 cri

    កាលពី​ថ្ងៃទី ២៦ ខែមីនា លោកគូធើរេស អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​សន្ទរកថា​នៅក្នុង​សន្និសីទ​កំពូល​ពិសេស​នៃមេដឹកនាំ​ប្រទេស​G20​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ១៩ ដោយជំរុញដល់​មេដឹកនាំ​ប្រទេស​G20​បង្កើត​ផែនការ​កាល​មាន​សង្គ្រាម​ ដើម្បី​សម្របសម្រួល​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ ព្រមទាំង​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជម្នះ​ឧបសគ្គ​។​

    លោកគូធើរេស​បានជំរុញដល់​ប្រទេស​G20ឱ្យបង្កើត​យន្តការ​ទប់ទល់​ជំងឺ​កូវីដ១៩​ក្រោម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ធ្វើ​សកម្មភាព​ដោយ​ស៊ីសង្វាក់គ្នា ក៏ដូចជា​ផ្តល់​ជំនួយ​ទ្រង់ទ្រាយធំ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​តទល់​ ។ ​លោក​បាន​ថ្លែងថា ការបញ្ឈប់ការ​រាតត្បាតនៃ​វីរុស​ឱ្យបាន​ឆាប់​បំផុត ​គឺ​វាត្រូវតែ​ជាយុទ្ធសាស្ត្រ​រួម ។​

    លោក​គូធើរេស​បាន​អំពាវនាវឱ្យ​ដាក់ចេញនូវ​ផែនការ​ជំរុញ​សេដ្ឋកិច្ច​ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឆ្លងកាត់​ការលំបាក ដក​ជាបណ្តោះអាសន្ន​នូវ​វិធានការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​មួយ​ចំនួន​មានពាក់ព៍ន្ធ​ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ទប់ទល់​ជំងឺកូវីដ១៩​នៃ​ប្រទេស​ទាំងនេះ ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស